ព័ត៌មាន
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ
ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីឲ្យស្របនិនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឲ្យស្របតាមការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) និងបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារអាជ្ញាបណ្ណអាជីវកម្ម រុករករ៉ែ របស់ក្រសួងរ៉ែនិងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦មកម៉្លេះ។
ក្រុមហ៊ុននេះក៏កំពុងស្នើសុំ បន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។ ក្រុមការងារបានយកសំណាកទឹកចំនួន១ សំណាក និងសំណាកដី ចំនួន២សំណាក មកវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋាក្នុងការវាយតម្លៃ សម្រាប់ការស្ដារបរិស្ថានឡើងវិញ។
ក្រសួងបរិស្ថានបាននិងកំពុង បន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ។ វិធានការនេះគឺជាការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣