ព័ត៌មាន
សិស្ស NTTI បង្កើតគំរូខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ YL-335C មានប្រយោជន៍ដល់ការត្រួតពិនិត្យផលិតផលក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស
ភ្នំពេញ៖ យុវជន អុល សុភារម្យ សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្ហាញសមត្ថភាពបានពីការរៀន TVET ក្នុងការអនុវត្តបច្ចេកវិទ្យាឧស្សាហកម្មទំនើប ដើម្បីច្នៃ ប្រព័ន្ធផលិតកម្មឆ្លាតវៃ YL-335C Intelligent Manufacturing Technology Integration Application Innovation Platform ឬ «កម្មវិធីសមាហរណកម្មបច្ចេកវិទ្យាផលិតកម្មឆ្លាតវៃថ្នាលនវានុវត្តន៍» ដែលជាគំរូខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ សម្រាប់ការដំឡើង និងត្រួតពិនិត្យផលិតផលក្នុងរោងចក្រ។
យុវជនរូបនេះបានឱ្យដឹងថា YL-335C ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបជាច្រើន រួមមានការប្រើប្រាស់រ៉ូបូតឧស្សាហកម្មក្នុងការដំឡើងផលិតផល ការត្រួតពិនិត្យគុណភាពដោយប្រើកាមេរ៉ាឆ្លាតវៃ (Vision System) និងការតាមដានស្ថានភាពដំណើរការតាមរយៈប្រព័ន្ធ Internet of Things (IoT) ដែលអាចជួយគ្រប់គ្រង និងវិភាគទិន្នន័យក្នុងពេលជាក់ស្តែង។
លោក អុល សុភារម្យ បានបញ្ជាក់ថា បច្ចុប្បន្នវិស័យឧស្សាហកម្មនៅកម្ពុជាកំពុងរីកចម្រើន ហើយមានខ្សែសង្វាក់ផលិតកម្មជាច្រើននៅតាមរោងចក្រផលិតស្រាបៀរ ទឹកបរិសុទ្ធ និងផលិតផលផ្សេងៗទៀត។ ដូច្នេះ ការសិក្សា និងអនុវត្តលើប្រព័ន្ធ YL-335C នឹងជួយឱ្យសិស្សនិស្សិតយល់ដឹងពីបច្ចេកវិទ្យាផលិតកម្មសម័យថ្មី ដែលកំពុងត្រូវការខ្លាំងនៅក្នុងទីផ្សារការងារ។
យុវជនរូបនេះបន្ថែមថា អត្ថប្រយោជន៍សំខាន់របស់ប្រព័ន្ធនេះ គឺជួយកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មមនុស្ស បង្កើនភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការផលិត ព្រមទាំងធ្វើឱ្យដំណើរការផលិតកម្មកាន់តែងាយស្រួល និងទំនើបស្របតាមនិន្នាការឧស្សាហកម្ម 4.0។
តាមរយៈការបង្ហាញសមិទ្ធផល YL-335C នេះ ក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សិស្ស TVET ក្នុងការសិក្សា និងអនុវត្តបច្ចេកវិទ្យាឧស្សាហកម្មទំនើប ដើម្បីត្រៀមខ្លួនក្លាយជាកម្លាំងពលកម្មជំនាញដែលអាចឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជានាពេលអនាគត៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣