Connect with us

ព័ត៌មាន

សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩

ភ្នំពេញ៖ យុវជន ហៀង សុគន្ធី ជានិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រកុសុមៈ(PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកស្នាដៃដែលខ្លួនបានបង្កើតបន្ទាប់ពីការសិក្សាលើទ្រឹស្ថី និងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលា មកដាក់តាំងបង្ហាញនៅក្នុងកម្មកវិធីទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ (TVET Day) លើកទី៩ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។

យុវជន ហៀង សុគន្ធី បានថ្លែងថា មេរៀនដែលបានសិក្សានៅក្នុងសាលាមានភាពទាន់សម័យ ជាពិសេសគឺការអនុវត្តន៍ផ្ទាល់តាមរយៈការធ្វើគម្រោងជាក់ស្ដែងបន្ថែមពីលើទ្រឹស្ដី។ យុវជនរូបនេះបន្តថា «ជាក់ស្ដែងយើងបានសិក្សាទៅលើទ្រឹស្ដី វាបានធ្វើឱ្យយើងយល់ដឹងខ្លះៗ បន្ទាប់មកយើងបានអនុវត្តជាមួយគម្រោងផ្ទាល់ដែលវាធ្វើឱ្យយើងយល់ដឹងកាន់តែច្បាស់រហូតដល់ពួកយើងអាចផលិតបានជាម៉ាស៊ីនដែលយើងហៅថា “រ៉ូបូតចងដែកដោយស្វ័យប្រវត្តិ”។

ជាមួយនឹងការដាក់តាំងបង្ហាញដោយក្ដីរំភើប យុវជនរូបនេះចំណាយពេលជិតមួយខែក្នុងការដំឡើងទាំងប្រព័ន្ធមេកានិច រូបរាងឌីហ្សាញ និងខួរក្បាលរបស់ម៉ាស៊ីនមួយនេះ ដោយសង្ឃឹមថាម៉ាស៊ីនដែលជាសមិទ្ធផលនៃស្នាដៃរបស់ខ្លួននឹងអាចជួយក្នុងវិស័យរោចក្រឧស្សាហកម្ម ឬជាអាជីវម្មផ្សេងៗឱ្យមានភាពទាន់សម័យ និងទំនើបក្នុងការលើកកម្ពស់វិស័យ TVET នៅកម្ពុជា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តជំរុញទឹកចិត្តសិស្សនិស្សិត និងយុវជនទាំងអស់សូមយកចិត្តទុកដាក់ក្នុងការជ្រើសរើសជំនាញសិក្សា ដើម្បីចាប់យកអាជីពការងារនាពេលអនាគត ទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ ចំណេញពេលវេលា ឆ្លើយតបតម្រូវការទីផ្សារការងារ ងាយស្រួលរកការងារធ្វើ និងប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ អាចរំដោះខ្លួន និងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia