ព័ត៌មាន
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិចបានយាងដឹកនាំយុវជន និងក្រុមការងារ ប្រារព្ធកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនា ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវភក្តីភាព និងការរម្លឹងដឹងព្រះរាជគុណូបការៈដ៏មហាធំធេង ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។
ក្នុងព្រះវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបង្ហាញព្រះទ័យកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់យុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់យុវជនរាជានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំដ៏សំខាន់ដល់សង្គមជាតិ ក្នុងការរួមគ្នាលើកកម្ពស់វប្បធម៌នៃការជួយគ្នាទៅវិញទៅមក និងការគោរពដឹងគុណចំពោះព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែស្ថិតនៅក្នុងដួងចិត្តរបស់ប្រជារាស្រ្តខ្មែរគ្រប់រូបជានិច្ចនិរន្តរ៍ផងដែរ៕អត្ថបទបាន ចក់









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣