កីឡា
លើសពីការប្រកួត នឹងមានពិធីបើកផ្លូវការនៅស្ដាតមរតកតេជោ ដើម្បីអបអរខួប ៣០ឆ្នាំ នៃជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការ នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រាប់រៀបចំការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះចំនួន ២ប្រកួតក្នុងពូលA ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី និងទីម័រខាងកើត នាពេលឆាប់ៗខាងមុខ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីការប្រើប្រាស់ពហុកីឡដ្ឋានជាតិដ៏ធំទំនើប ដែលជាមរតកស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់ការប្រកួតទាំងពីរ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ក៏នឹងមានរៀបចំពិធីបើកការប្រកួតផ្លូវការ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិកាណ៍បាល់ទាត់ជើងឯកប្រចាំតំបន់ ២ឆ្នាំម្ដងនេះផងដែរ។
ប្រភពពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា មុនជំនួបបើកឆាកពូលA រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវសិង្ហបុរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែកក្កដាខាងមុខ AFF នឹងមានប្រារព្ធពិធីបើកការប្រកួតផ្លូវការមួយ ដែលមានលក្ខណៈពិសេសជាសព្វដង ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតពានជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ បើគិតពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២៦។
សម្រាប់យុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះដែរ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA ក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងជួបសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣