ព័ត៌មាន
ក្នុងបរិបទបច្ចុប្បន្ននយោបាយការបរទេសកម្ពុជាចាំបាច់ត្រូវតែបន្តមានឯករាជ្យ សំដៅទៅរកការរក្សាសន្ដិភាព
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បានថ្លែងបញ្ជាក់ថា ស្ថិតក្នុងបរិបទសកលលោកដែលកំពុងមានភាពស្មុគបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានយល់កាន់តែច្បាស់ថា នយោបាយការបរទេសរបស់កម្ពុជា ចាំបាច់ត្រូវតែបន្តមានឯករាជ្យ អធិបតេយ្យ មានតុល្យភាពគ្រប់គ្រាន់បើកជំហរ និងត្រូវតែដៅទៅរកការរក្សាសន្ដិភាព និងការបន្តអភិវឌ្ឍប្រទេស។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលឆាប់រហ័ស និងតាមបែបផែនមួយស្មុគស្មាញ អាសន្ន ពិបាកវាយតម្លៃ និងពិបាកមើលធ្លុះជាងមុន។ ក្នុងនោះជម្លោះប្រដាប់អាវុធនៅតែបន្តប្រព្រឹត្តទៅ ឬកើតមានថ្មីនៅតាមតំបន់មួយចំនួន ពិសេសនៅមជ្ឈឹមបូព៌ា ក្នុងគ្រាដែលការប្រកួតប្រជែងរវាងកំពូលមហាអំណាចនៅតែប្រព្រឹត្តទៅយ៉ាងស្រួចជ្រាល់ជាទីបំផុត។ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្រ្តនយោបាយទាំងអស់នេះហើយជាកម្លាំងសង្គត់សេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជាឱ្យបន្តស្រុតចុះ និងធ្លាក់ដុនដាប ជាមួយគ្នានេះបញ្ហាសន្ដិសុខថាមពល ស្បៀងអាហារ សុខាភិបាល និងបម្រែប្រួលអាកាសធាតុ កំពុងបន្តក្លាយជាចំណោទសកល។ ពិតមែនតែជាចំណោទសកល តែគ្រប់ប្រទេសទាំងតូច ទាំងធំនីមួយៗត្រូវប្រឈមមុខរៀងៗខ្លួន និងត្រូវដោះស្រាយរៀងៗខ្លួន។
ក្នុងបរិបទសកលដ៏ស្មុគស្មាញបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានយល់កាន់តែច្បាស់ថា នយោបាយការបរទេសរបស់កម្ពុជា ចាំបាច់ត្រូវតែបន្តមានឯករាជ្យ អធិបតេយ្យ មានតុល្យភាពគ្រប់គ្រាន់បើកជំហរ និងត្រូវតែដៅទៅរកការរក្សាសន្ដិភាព និងការបន្តអភិវឌ្ឍប្រទេស។
ឯឧត្តមបន្តថា កម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី បង្កើនកិច្ចសហប្រតិបត្តិការ ពិសេសសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសជាមិត្ត និងដៃគូនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កម្ពុជាត្រូវតែបន្តជ្រើសរើសកិច្ចសន្ទនា ជៀសជាងការប្រឈមមុខដាក់គ្នា ច្បាប់អន្តរជាតិ និងដំណោះស្រាយដោយសន្ដិវិធី ជៀសជាងជម្លោះ និងការប្រើកម្លាំងបាយ កម្លាំងអាវុធ ដែលគ្មាននាំមកនូវអ្វីក្រៅពីមហន្តរាយតែប៉ុណ្ណោះ។ ឯកឧត្តម បានបញ្ជាក់ថា គោលការណ៍នៃគោលនយោបាយការបរទេសនេះរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុវត្ត យ៉ាងសកម្ម ពិសេស នៅចំពោះមុខបណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ បរទេសនានាដែលសម្ដេចបានជួបក្នុងឱកាសទស្សនកិច្ចនៅក្រៅប្រទេស៕
-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន7 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា