ព័ត៌មាន
កម្ពុជាកំពុងជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទកាន់តែច្រើន និងរឹងមាំ សម្រាប់បម្រើប្រយោជន៍សាធារណៈ
កំពង់ឆ្នាំង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បានកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន គ្រប់ទិសទី កាន់តែប្រសើរ និងប្រកបដោយគុណភាព និងមានភាពប្រទាក់ក្រឡា សម្រាប់ជាប្រយោជន៍សាធារណៈក្នុងការប្រើប្រាស់យូរអង្វែង។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយ នៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន, ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បន្តថា ចំណែកទាក់ទិនការអភិវឌ្ឍជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសមព័ន្ធ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងជាច្រើន ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ១ ខ្សែ ប្រវែង ៣ ៨៩០ ម៉ែត្រ, ទទឹង ១២ ម៉ែត្រ, ទទឹងដីស ១៤ ម៉ែត្រ និងផ្លាកឈ្មោះ ផ្លូវចំនួន ២ កន្លែង ស្ថិតក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានកំពុងផ្តល់អត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរ ជា ពិសេសបម្រើដល់ការចល័តចុះឡើង នៃកងរាជអាវុធហត្ថនៅតំបន់នោះ, នេះជាការឆ្លើយតបតាមតម្រូវការដ៏ពិសិដ្ឋ មិនថា ការអភិវឌ្ឍ សម្រាប់បម្រើផលប្រយោជន៍កងកំលាំង និងប្រជាជននោះឡោះយ។

នៅក្នុងការចុះពិនិត្យគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា រួមជាមួយក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ, នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានសំណូមពរដល់ អាជ្ញាធរ កងលំាង និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ សូមចូលរួមថែទាំផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីការធ្វើដំណើរ របស់យើងគ្រប់ៗគ្នា៕







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា