ព័ត៌មាន
អាជ្ញាធរខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិច
ភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ចៀសការជន់លិចកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិចក្នុងរដូវវស្សា ជូនពលរដ្ឋ ។
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះពិនិត្យវាស់វែងទំហំស្ថានីយ៍បូមទឹកបូរី១០០ខ្នង សង្កាត់ទឹកថ្លា ដើម្បីអុកសុីផាយពង្រីកអាងស្តុកទឹក អោយបានធំជាងមុន និងជ្រៅជាងមុន ។
លោក ចេង មុនីរ៉ា បានបញ្ជាក់ថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងរៀបចំផែនការដាក់លូថ្មីមុខកាត់ ១.៥ម៉ែត្រ ដើម្បីនាំទឹកពីភូមិចុងថ្នល់ខាងលិច ភូមិសេប៉េសេ និងភូមិបូរី១០០ខ្នង ប៊ូមទៅប្រឡាយអូរអាគុជ ត្រៀមបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ននានាក្នុងរដូវវស្សា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ លីហេង










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣