ព័ត៌មាន
សម្ដេចតេជោ និងសម្ដេចធិបតី ផ្ញើសារអបអរសាទរ រុក្ខទិវា ៩ កក្កដា និងជំរុញពលរដ្ឋចូលរួមដាំដុះកូនឈើ និងការពារធនធានធម្មជាតិ
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦។
ក្នុងឱកាសអបអរសាទរពិធីបុណ្យ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតបំផុសចលនាជាតិ និងក្រើនរំលឹកដល់ជនរួមជាតិគ្រប់រូបឱ្យចូលរួមដាំដុះ ថែរក្សា ការពារព្រៃឈើ និងបង្កើនគម្របបៃតងនៅទូទាំងប្រទេស ដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ។
សម្តេចធិបតីបានរំឭកថា «រុក្ខទិវា ៩ កក្កដា» គឺជាមរតកដ៏ឧត្តុង្គឧត្តម ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងការពារធម្មជាតិ។
ដើម្បីអបអរសាទរ នៅថ្ងៃ «រុក្ខទិវា ៩ កក្កដា» ក្រសួងបរិស្ថាន បានត្រៀមរៀបចំពិព័រណ៍ និងផ្សព្វផ្សាយ យុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះ រួមទាំងកូនឈើព្រៃ កូនឈើហូបផ្លែ និងកូនត្នោត ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកដោយចីរភាព នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងបរិស្ថានបានដឹកកូនឈើចម្រុះជាង១លានដើម ក្រសួងបានដឹកមកដល់ជាបន្តបន្ទាប់ហើយនៅឯក្រសួងបរិស្ថានរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំចូលរួមក្នុងពិព័រណ៍ និងចែកជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ នៅឆ្នាំ២០២៦នេះ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា តាមយុទ្ធសាស្ត្រគម្របបៃតង៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តរុញច្រានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍បៃតង និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ តាមរយៈយុទ្ធនាការដាំកូនឈើឡើងវិញ និងការចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (ដូចជាពិព័រណ៍ «ពន្លកបៃតង»)។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ជនរួមជាតិគ្រប់រូប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត និងវិស័យឯកជនឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនតាមលទ្ធភាព នៅតាមគ្រប់ទីកន្លែង រាប់ចាប់ពីទីធ្លាផ្ទះ សាលារៀន វត្តអារាម រហូតដល់ដីសហគមន៍ និងព្រៃរហោស្ថាន។ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ ដោយត្រូវរួមគ្នាការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការទន្ទ្រានដីព្រៃ និងការបរបាញ់សត្វព្រៃ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣