ព័ត៌មាន
កម្ពុជាកំពុងឆ្ពោះទៅរកការផ្គត់ផ្គង់សាច់បានគ្រប់គ្រាន់ដោយខ្លួនឯង ជំនួសឱ្យការនាំចូល
ភ្នំពេញ៖ អ្នកនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារ បានអះអាងថា ដោយមានសន្ទុះគាំទ្រខ្លាំងក្លាពីប្រជាពលរដ្ឋ ស្របពេលរាជរដ្ឋាភិបាលធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកខុសច្បាប់គឺឱកាសល្អសម្រាប់ការពង្រឹកខ្លួន ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គត់ផ្គង់ដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកពីខាងក្រៅ។
លោក ហ៊ឹង កែវចិត្រា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន អេសវី.ស៊ីវ៉ាយ ខេមបូឌា ដែលជា សត្តឃាតដ្ឋាន និងកែច្នែសាច់មាន់ទៅជាប្រហិត និងហតដក បានឱ្យដឹងថា សហគ្រាសរបស់លោកផលិតកែច្នៃ និងផ្គត់ផ្គង់ចែកចាយនៅតាមផ្សារទំនើបនានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយ។
លោកបន្តថា សហគ្រាសរបស់លោកបានចុះកិច្ចសន្យាទិញ-លក់ ជាមួយប្រជាកសិករចិញ្ចឹមមាន់ ដោយធានាការផ្គង់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជន។ បច្ចុប្បន្ន សត្តឃាតដ្ឋាន របស់លោកមានសមត្ថភាពកាប់មាន់បានចំនួន ៣០តោនក្នុងមួយថ្ងៃ និងសមត្ថភាពកែច្នៃប្រហិត និងហតដក បានចំនួន ២តោនក្នុងមួយថ្ងៃ ហើយរំពឹងថាចំនួននេះ នឹងមានកំណើនបន្ថែមទៀតនាពេលនាគត់។
លោកបញ្ជាក់ថា ស្របពេលមានសន្ទុះកើនឡើងនៃការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋ និងវិធានការរឹតបណ្តឹងលើការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសជិតខាងគឺជាឱកាសល្អសម្រាប់ឧស្សាហកម្មកែច្នែចំណីហាហារ ក្នុងការពង្រឹងខ្លួនលើការផលិត និងកែច្នៃ ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គង់ផ្គង់អាហារដោយខ្លួនឯង ជំនួសឱ្យការនាំចូលដែលមិនមានស្ថិរភាព និងសុវត្ថិភាព។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ BTV ថា នាពេលនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គតផ្គង់នូវតម្រូវការផលិតផលសាច់នៅក្នុងស្រុក។ ទោះបីយ៉ាងណា កម្ពុជានៅតែមានការនាំចូលប្រភេទសាច់ពិសេស មួយចំនួន ដែលកម្ពុជាមិនទាន់អាចផលិតបានដោយខ្លួនឯង ដើម្បីនូវតម្រូវការពិសេស និងដាច់ដោយមួយចំនួន ដូចជា តម្រូវការតាមភោជនីយដ្ឋាន សណ្ឋាគារ ផ្កាយ ៥ ដែលមានតម្រូវការសាច់គោអូស្ត្រាលី ជាដើម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ហើយក្រៅពីនោះ បរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលពីបរទេសបមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វ លម្អ ដែលបាននាំចូលសាច់សរុបចំនួន ២៩ពាន់តោនប៉ុណ្ណោះ៕អត្ថបទ៖ ធូ វិរៈ






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ