ព័ត៌មាន
ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១
កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ៣៤ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ម៉ឺននាក់។
សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានឱ្យដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញបានទទួលនាវាដឹកទំនិញឆ្លងកាត់ចំនួន ១ ៨៩១ គ្រឿង កើនឡើង ៦,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់កុងតឺន័រឆ្លងកាត់មានចំនួន ៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និងបរិមាណទំនិញ-ប្រេងឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។ រីឯនាវាដឹកអ្នកដំណើរ មានចំនួន ២០៩ គ្រឿង កើន ៨,២៩% និងអ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើនឡើង ៦,៦៧%។
ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៦ នាវាចូលចតមានចំនួន ៣០៩ គ្រឿង កើន ៤,៧៥% បើធៀបខែមិថុនា ឆ្នាំ២០២៥, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញប្រេងឥន្ទនៈឆ្លងកាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវាដឹកអ្នកដំណើរ ៩ គ្រឿង រក្សាចំនួននៅដដែល និងអ្នកដំណើរមានចំនួន ៥០១ នាក់ កើន ២៨,១៣%។
កាលពីឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានទទួលនាវាដឹកទំនិញឆ្លងកាត់ ៣ ៧៤៦ គ្រឿង កើនឡើង ១,៣៥% បើធៀបនឹងឆ្នាំ២០២៤ ដោយឡែក បរិមាណកុងតឺន័រឆ្លងកាត់ ៦០០ ០២៣ ធីអ៊ីយូ កើន ២៤,៩៥% និងបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ ៥ ៦០៦ ៤៩៥ តោន កើន ១៥,៥៩%។ សម្រាប់នាវាដឹកអ្នកដំណើរមានចំនួន ៤១៣ គ្រឿង កើន ៥,៩% និងអ្នកដំណើរឆ្លងកាត់ ៣៩ ៨០៤ នាក់ កើនឡើង ១០,១១%%៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣