ព័ត៌មាន
ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ ប្តេជ្ញាគាំទ្រ និងចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកហ្វូណនតេជោ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ ។
ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ បានបន្តថា៖ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួកគាត់យល់ឃើញថា គម្រោងមួយនេះ នឹងផ្ដល់ប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។ ព្រែកជីកនេះ នឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។
សន្ធឹកនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំង សិស្ស និសិត្ស មន្ត្រីរាជការ ព្រះសង្ឃនៅទូទាំងខេត្តកំពង់ឆ្នាំង បានកើនឡើងច្រើនលើសលប់ពិបាកនឹងគណនា ។ សន្ធឹកនៃការគាំទ្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថាជាចលនាជាតិនិយមមួយដ៏មានតម្លៃ និងសំខាន់បំផុត ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដែលពលរដ្ឋដែលបានគាំទ្រគម្រោងជាប្រវត្តិសាស្រ្តមួយនេះ៕
កាំង ហុងវាស្នា
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព