PR NEWS
កម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
ការផ្សាយបន្តផ្ទាល់៖ តាមកញ្ចក់ទូរទស្សន៍បុស្តិ៍បាយ័ន និងហ្វេសប៊ុកផេក KUBOTA Kampuchea Club
សម្រាប់ពត៌មានបន្ថែមអំពីផលិតផល លោកអ្នកអាចធ្វើការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន KUBOTA Cambodia តាមរយៈគេហទំព័រផ្លូវការ ឬភ្នាក់ងារចែកចាយដែលនៅក្បែរផ្ទះលោកអ្នកបំផុត។
ក្រុមហ៊ុន គូបូតា នឹងធ្វើការរៀបចំកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ 2026 នារាត្រីថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ដោយមានការចូលរួមពីសំណាក់កីឡាករកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវជួបប្រកួតត ជាមួយនឹងជើងខ្លាំងមកពីក្រៅប្រទេស ដែលនឹងត្រូវជួបប្រកួតគ្នាក្នុងកម្មវិធីដ៏អស្ចារ្យនេះ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់នេះនឹងចាប់ផ្តើមពីម៉ោង 6 ល្ងាចទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បុស្តិ៍បាយ័ន និងហ្វេសប៊ុកផេក KUBOTA Kampuchea Club។
ក្រោមប្រធានបទ «ស្វិតស្វាញ គ្រប់វិនាទីប្រកួត» គូបូតា អបអរសាទរនូវភាពខ្លាំងក្លា ការតាំងចិត្ត ភាពអត់ធន់ និងការប្តេជ្ញាចិត្តរបស់កីឡាករសម្រាប់ការប្រកួតគ្រប់ទឹក ប្រៀបដូចជាកីឡាករដែលពឹងផ្អែកទៅលើវិន័យ ការអត់ធ្មត់ និងសមត្ថភាពខ្ពស់ ដើម្បីយកឈ្នះរាល់ឧបសគ្គនៅលើសង្វៀន ក៏ដូចជាបងប្អូនកសិករ និងអ្នកជំនួញដែលត្រូវការគ្រឿងចក្រដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្ត អាចប្រើប្រាស់បានគ្រប់រដូវកាល និងគ្រប់លក្ខខណ្ឌការងារ។
តាមរយៈព្រឹត្តិការណ៍នេះ KUBOTA បន្តការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវគ្រឿងចក្រដែលមានគុណភាពខ្ពស់ សមត្ថភាពនៃការធ្វើការបានយ៉ាងល្អ រួមជាមួយនឹងការថែទាំ រយៈពេលវែង ដែលអាចជឿជាក់បានសម្រាប់អតិថិជនគ្រប់រូប។

KUBOTA មានលក់គ្រឿងចក្រជាច្រើនប្រភេទសម្រាប់តម្រូវការការងារកសិកម្ម និងប្រតិបត្តិការអាជីវកម្ម
ផ្សេងៗ ដែលរួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងអេស្កាវ៉ាទ័រ។ ផលិតឡើងតាមស្តង់ដាររបស់ប្រទេសជប៉ុន ដែលគ្រឿងចក្រនីមួយៗមានកម្លាំងខ្លាំង រឹងមាំ ជាប់ធន់ និង មានគុណភាពខ្ពស់ ដំណើរការងារបានល្អ ព្រមទាំងមានការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ100% សម្រាប់សេវាកម្មក្រោយការលក់ រួមជាមួយជាងបច្ចេកទេសជំនាញដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ និងមានសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន គូបូតា លីសស៊ីង ផ្ទាល់តែម្តង (KUBOTA Leasing Cambodia) ជួយធ្វើឱ្យអតិថិជនទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដើម្បីឱ្យការងារប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។
បញ្ជីឈ្មោះកីឡាករប្រដាល់សម្រាប់ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រកាសនៅលើហ្វេសប៊ុកផេក KUBOTA Kampuchea Club និងនៅលើទូរទស្សន៍បុស្តិ៍បាយ័ន។
ព្រឹត្តិការណ៍ប្រកួតពិសេស
ថ្ងៃប្រកួត៖ ថ្ងៃសុក្រ ទី 07 ខែសីហា ឆ្នាំ2026
ពេលវេលា៖ ចាប់ពីម៉ោង 6:00ល្ងាច តទៅ
ការផ្សាយបន្តផ្ទាល់៖ តាមកញ្ចក់ទូរទស្សន៍បុស្តិ៍បាយ័ន និងហ្វេសប៊ុកផេក KUBOTA Kampuchea Club
សម្រាប់ពត៌មានបន្ថែមអំពីផលិតផល លោកអ្នកអាចធ្វើការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន KUBOTA Cambodia តាមរយៈគេហទំព័រផ្លូវការ ឬភ្នាក់ងារចែកចាយដែលនៅក្បែរផ្ទះលោកអ្នកបំផុត។
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា