កីឡា
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ក្រុមបាល់ទាត់ភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង និងក្រុមបាត់ដំបងយូណៃធីត បានរក្សានូវភាពខ្លាំងរៀងៗខ្លួន ដោយរកបាន ៦ពិន្ទុពេញ ស្របពេលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បន្ដស្មើក្រុមម្ចាស់ផ្ទះសៀមរាប ១-១។
ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បាននឹងកំពុងបង្ហាញនូវភាពលេចធ្លោរក្រោយយកឈ្នះគូប្រជែងក្នុងពូលA ២ប្រកួតជាប់គ្នា ក្រោយយបន្ដយកឈ្នះម្ចាស់ផ្ទះព្រះវិហារក្រោន ដោយលទ្ធផល ១-០ ធ្វើសម្រេចគ្រាប់ជ័យជម្នះដោយកីឡាករ គឹម សុជាណាស់ នៅនាទី៦០ ដែលនាំឲ្យក្រុមតំណាងខេត្តស្ទឹងត្រែងនេះ ឈរកំពូលតារាង និងមានក្ដីសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ដ ខណៈគូប្រជែងក្នុងពូល ទាំងក្រុមព្រះវិហារក្រោន និងក្រុមអាចារ្យលាក់ខេត្តកំពង់ធំ នៅមិនទាន់មានពិន្ទុរាប់ឡើយ។
ចំណែកក្រុមបាត់ដំបងយូណៃធីតវិញ បានយកឈ្នះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៦-២ នៅទីលានវិទ្យាល័យ តេជោ សែន សំរោង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ គ្រាប់បាល់ជ័យជម្នះនេះ រកបានដោយកីឡាករ តាំង ពិសី ២គ្រាប់ ព្រមទាំងមិត្តរួមក្រុម រដ្ឋ សំណាង, ជា ច័ន្ទដារ៉ា និង គង់ រាត្រី ម្នាក់ ១គ្រាប់ និង ១គ្រាប់ទៀត ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ វឿង ខាវី គ្រាដែល ២គ្រាប់របស់ខេត្តឧត្តរមានជ័យ រកបានដោយកីឡាករ សំ ភក្ដី និង ឈាវ ជិនឈាន។ នេះគឺជាជ័យជម្នះលើកទី២ ដែលជួយឲ្យបាត់ដំបងយូណៃធីត រកបាន ៦ពិន្ទុពេញឈរកំពូលតារាងពូលC ជាបណ្ដោះអាសន្ន។
ដោយឡែកក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័័យ បានបន្ដស្មើជាលើកទី២ ក្នុងពូលC ទល់នឹងក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ គឹម ហុងលី បានរកគ្រាប់នាំមុខឲ្យបន្ទាយមានជ័យ ១គ្រាប់មុន នៅចុងវគ្គទី១ តែត្រូវបានខេត្តសៀមរាប វាយបកគ្រាប់តាមស្មើវិញ ដោយកីឡាករ វី វិសាល នៅនាទី៧៦ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ រំកិលទៅឈរលេខ២ ក្នុងពូល និងមាន ២ពិន្ទុក្នុងដៃ គ្រាដែលសៀមរាប រកបាន ១ពិន្ទុដំបូង ស្មើខេត្តឧត្ដរមានជ័យ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូលរៀងៗខ្លួន៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប