Connect with us

ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងឯកឧត្តម វ៉ាង ​វិនប៊ីន(Wang Wenbin)​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃសា​ធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​ បានអញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាង​សង់​ ​និ​ងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ​ នៅ​មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​សិត្បូ​​ ខេត្តកណ្តាល។

តាមរយៈ​មូលនិធិជំនួយចិន​ (China-Aid) ប្រទេសចិន​ បានជួយ​គាំទ្រ​ទៅ​លើ​ការ​សាង​សង់​អគារ​មន្ទីរ​ពិសោធន៍សុខភាពសត្វ​ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ​ និង​គ្រឿង​បរិក្ខា​រ​ផ្សេង​ៗ​បម្រើ​ដល់​ការងារ​ពិសោធន៍​សុខភាពសត្វផងដែរ។

ក្នុងដំណើរ​ចុះពិនិត្យ​នេះ ឯកឧត្តមរដ្ឋមន្ត្រី​ និងឯកឧត្តមឯកអគ្គរដ្ឋទូត​ បាន​ទទួល​នូវ​បទ​បង្ហាញ​ពី​សមិទ្ធផល​ ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ សមត្ថភាពបច្ចេក​ទេស​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទំនើបៗ​ ដែលសរបញ្ជាក់ពីសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពដែកថែប តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្ម​ និងការ​លើក​កម្ពស់​ការងារ​ពិសោធន៍​ស្រាវ​ជ្រាវ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia