កីឡា
ការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
(សៀមរាប)៖ កីឡាដ៏ធំប្រចាំតបន់អាស៊ី ៤ឆ្នាំម្ដង កីឡាអាស៊ីនឹងចូលមកដល់នៅសប្ដាហ៍ទី៣ ខែកញ្ញាខាងមុននេះហើយ។ ចំពោះមុខកម្ពុជា ក៏នឹងបញ្ជួនកីឡាជឺជីតស៊ូទៅចូលរួមការប្រកួតប្រជែងផងដែរ ត្បិតកាលពីឆ្នាំ២០១៨កម្ពុជាធ្លាប់ឈ្នះមេដាយមាសលើកីឡាប្រភេទនេះ។
ជុំវិញរឿងរ៉ាវនេះ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រាប់ឱ្យដឹងអាស៊ីអាគ្នេយ៍ជាតំបន់ដែលខ្លាំងខាងកីឡាជឺជីតស៊ូដែរ ហើយតាមរយៈលទ្ធផលល្អការប្រកួតជើងឯកថ្នាក់តំបន់ យើងរំពឹងបានលទ្ធផលល្អពីការប្រកួតកីឡាស៊ីដែរ។ មុនកីឡាអាស៊ីមកដល់កីឡាករដែលត្រូវប្រកួតកីឡាអាស៊ីនឹងបោះជំរុំហ្វឹកហាត់នៅកូរ៉េខាងត្បូង។
កីឡាករ មឿន លឹមសុបញ្ជា ដែលត្រូវបានជ្រើសចូលរួមប្រកួតកីឡាអាស៊ីលើកទី២០នៅជប៉ុន បានប្រាប់ឱ្យដឹងថាការប្រកួតនេះជាបទពិសោធន៍ដ៏ល្អ និងជាការផ្ដល់ទំនុកចិត្តដល់រូបគេសម្រាប់ការប្រកួតកីឡាអាស៊ីខាងមុខនេះ។
ចំណែកកីឡាករ កូនកាត់កម្ពុជា-ហ្វីលីពីន អូប៉េរ៉ាណា ខៃមុនី រីឆាវឌ្ឍ បានលើកឡើងថាវាពិតជាអស្ចារ្យដែលបានចូលរួមការប្រកួតកីឡាអាស៊ីតំណាងកម្ពុជា ហើយរួបគេនឹងប្រឹងប្រែងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដ៏ធំនេះ។
សូមជម្រាបជូនថាការប្រកួតកីឡាអាស៊ីលើកទី២០ នៅខេត្ត Aichi-Nagoya ប្រទេសជប៉ុន ដំណើរការពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមាន៤៣ប្រភេទកីឡា ហើយកម្ពុជានឹងបញ្ជួនកីឡាជាង១០ប្រភេទចូលរួមប្រកួតប្រជែង ក្នុងមានកីឡាជឺជីតស៊ូដែរ៕







-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣