ព័ត៌មាន
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
(ស្វាយរៀង)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសពីឱកាសអាហារូបករណ៍រៀនជំនាញវិស្វកម្មអគ្គិសនី ក្នុងការរួមចំណែកសំខាន់ក្នុងការបណ្តុះធនធានមនុស្សជំនាញបច្ចេកទេស ដោយផ្តោតលើជំនាញទំនើប និងការអនុវត្តជាក់ស្តែង ស្របតាមតម្រូវការរបស់ទីផ្សារការងារ។
តាមការផ្សព្វផ្សាយរបស់វិទ្យាស្ថាន ចំណុចពិសេសរបស់ការបណ្តុះបណ្តាល គឺសិស្ស-និស្សិតមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានចំណេះដឹង និងជំនាញអនុវត្តលើការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងឧស្សាហកម្ម ប្រព័ន្ធបញ្ជាម៉ូទ័រ Smart Home ការសរសេរកម្មវិធី PLC ទូចែកចាយថាមពលអគ្គិសនី ប្រព័ន្ធសូឡា និងការរចនាប្រព័ន្ធ MEP។
ការដាក់បញ្ចូលជំនាញទាំងនេះក្នុងកម្មវិធីសិក្សា បានបង្ហាញពីការយកចិត្តទុកដាក់របស់វិទ្យាស្ថានក្នុងការរៀបចំការបណ្តុះបណ្តាលឱ្យស្របនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់វិស័យសំណង់ ឧស្សាហកម្ម ថាមពល និងសហគ្រាសនានា។
លើសពីការបណ្តុះបណ្តាលជំនាញ វិទ្យាស្ថានក៏យកចិត្តទុកដាក់លើលក្ខខណ្ឌសិក្សារបស់សិស្ស-និស្សិត តាមរយៈការផ្តល់កន្លែងស្នាក់នៅ ការផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី និងជួយសម្របសម្រួលរកកន្លែងចុះកម្មសិក្សា ដើម្បីឱ្យសិស្ស-និស្សិតមានឱកាសអនុវត្តចំណេះដឹងក្នុងបរិយាកាសការងារជាក់ស្តែង។
ជាពិសេស បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកជំនាញអាចមានជម្រើសការងារជាច្រើន ដូចជា ជាងបច្ចេកទេសអគ្គិសនី គ្រូបច្ចេកទេសអគ្គិសនី បុគ្គលិកក្រុមហ៊ុន រោងចក្រ និងសហគ្រាស អ្នកជំនាញ Draftsman Design ផ្នែក MEP អាចប្រឡងចូលបម្រើការងារនៅអគ្គិសនីកម្ពុជា ឬយកជំនាញទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
ការបណ្តុះបណ្តាលដែលផ្តោតលើជំនាញជាក់ស្តែង និងភ្ជាប់ជាមួយឱកាសកម្មសិក្សា គឺជាចំណុចសំខាន់មួយដែលជួយឱ្យសិស្ស-និស្សិតត្រៀមខ្លួនបានកាន់តែល្អ មុនឈានចូលទីផ្សារការងារ និងអាចប្រើប្រាស់ជំនាញដែលខ្លួនរៀនបាន ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ខ្លួនឯង។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខ ០៨៨ ៨៨១ ៥៧៨៨ ឬអញ្ជើញមកកាន់វិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕








-
ព័ត៌មាន6 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន1 week agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន5 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា7 days agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoសិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧
-
កីឡា5 days agoពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងក្រុមកម្ពុជាត្រៀមការប្រកួតអន្ដរជាតិនានា