ព័ត៌មាន
ប្រជាពលរដ្ឋ នៅឃុំព្រែកទន្លាប់ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ
កណ្ដាល ៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តាជី យាយជី គណៈកម្មការវត្ត ព្រះសង្ឃ និងអាជ្ញាធរឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានទូងស្គ ទូងគងជ័យ ដុំឃ្មោះ គោះចាន គោះឆ្នាំង គោះថាស់ដែក គោះធុនដែក ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែរធ្វេីឡេីងក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ស្របពេលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ពិធីទូងស្គ និងគងជ័យ អាជ្ញាធរឃុំបានរៀបចំធ្វើនៅក្នុងបរិវេណសាលាឃុំក្រោមអធិបតីភាព លោកជំទាវ អាន អាន់ អនុប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំព្រែកទន្លាប់ និងក្រុមការងារ លោក ងី សារី មេឃុំព្រែកទន្លាប់ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូកម្លាំងប្រជាការពារ កងកម្លាំង និងព្រះសង្ឃផងដែរ ។
ក្នុងពិធីនេះ លោក ងី សារី និងលោកជំទាវ អាន់ អាន បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកងកម្លាំងព្រះសង្ឃ សិស្សសាលា លោកគ្រូ អ្នកគ្រូលើកឡើងពីគុណប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិ និងប្រជាជន ដែលទទួលបានពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ។ ចំណែកប្រជាពលរដ្ឋ សិស្សសាលា លោកគ្រូ អ្នកគ្រូ តាជី យាយជី គណៈកម្មការវត្ត និងព្រះសង្ឃ ដែលមិនបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនៅសាលាឃុំ បានធ្វើនៅតាមខ្នងផ្ទះ សាលារៀន និងតាមវត្តអារាម ក្នុងឃុំព្រែកទន្លាប់ផងដែរ ។ ប្រជាពលរដ្ឋក៏បានលើកឡើងពីការគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយពួកគាត់យល់ឃើញថាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។
គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោង នឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេលដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់ បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការ បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹម សត្វ ជាដើម។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់តាមរយៈធ្វើទ្វារទឹកចំនួន១៥ថែមទៀត ដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់ឱ្យហូរចូលក្នុងសមុទ្រ ប្រសិនបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ ប្រមាណ១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះ លោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ហើយបើប្រជាពលរដ្ឋមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »។
អត្ថបទ ៖ សៅ យ៉ាម៉ង់







-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក