ព័ត៌មាន
តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
ភ្នំពេញ ៖ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរតាមនីតិវិធី លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សាលើបុរសម្នាក់នៅខណ្ឌបឹងកេងកង ។
នេះបើតាមការបញ្ជាក់របស់ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ៖ ជនត្រូវចោទ ឆេង ភារុណ ត្រូវបានចោទប្រកាន់ពីបទ “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ តាមមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ។ និងបក្សពួកម្នាក់ទៀតឈ្មោះ ជា សានជាំង ត្រូវបានចោទប្រកាន់ពីបទ “ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ តាមមាត្រា២៨ និងមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាតឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយបុរស០២នាក់ កើតជម្លោះដោយបាន យកកែវប្រើហិង្សាទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសក្បាល នៅក្នុងហាងផឹកស៊ីមួយកន្លែង យីហោ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្រោយបង្កហេតុ ជនសង្ស័យទាំង០២ ក៏បានរត់គេចចេញពីកន្លែងកើតហេតុ ។
កំឡុងពេលដែលជនសង្ស័យឈ្មោះ ឆេង ភារុណ បានរត់ខ្លួនដល់ក្នុងទឹកដីប្រទេសវៀតណាមនោះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចេញសារតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយព្រមានឲ្យជនសង្ស័យត្រឡប់ពីប្រទេសវៀតណាម ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ លើកំហុសដែលបានប្រព្រឹត្តិ ដោយកំណត់ឱសានវាទរយៈពេលត្រឹម៤៨ម៉ោងប៉ុណ្ណោះ ទោះជនសង្ស័យមិនព្រមចូលខ្លួនមកវិញ ក៏សមត្ថកិច្ចកម្ពុជា ស្នើសុំការសហការជាមួយនគរបាលជាតិវៀតណាមដើម្បីតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសដែរ ។
ក្រោយការប្រកាសរបស់ប្រមុខក្រសួងមហាផ្ទៃ នៅយប់ថ្ងៃខែដដែល នគរបាលវៀតណាមបានចាប់ខ្លួនជនសង្ស័យ ឆេង ភារុណ ហើយក៏ធ្វើសំណុំបែបបទបញ្ចូនខ្លួនរូបគេមកឲ្យសមត្ថកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ៕ លីហេង













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣