ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសជម្រាបជូនរដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជំនួបពិភាក្សាការងាររបស់ ឯកឧត្តម Crispin MBADU PHANZU រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងជាប្រេសិតពិសេសរបស់ឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងឱកាសនៃការបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មកកាន់ប្រទេសសមាជិកនៃគ្រួសារហ្វ្រង់កូហ្វូន។
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូររវាងប្រជាជនទាំងពីរ ព្រមទាំងពង្រឹងពហុភាគីនិយម និងហ្វ្រង់កូហ្វូនី។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អម ដែលគ្រោងរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខនេះ ផងដែរ៕

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា