Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្គុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។
សម្ដេចតេជោ បានស្នើបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងថា បណ្ដាញអន្តរជាតិជាអ្នកសម្រុះសម្រួលឆ្នើមសភា ដើម្បីជៀសផុតពីការទូតបែបអកម្ម យើងអាចពិចារណាលើការបង្កើតបណ្ដាញអន្តរជាតិនៃអ្នកសម្រុះសម្រួលដ៏ឆ្នើម ប្រមូលផ្ដុំនៃមាជិកសភាលេចធ្លោដែលអាចជំរុញការចម្រុះសម្រួលឱ្យមានសន្ដិភាពដោយសកម្ម។ សម្ដេចបន្តថា ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមានបទពិសោធន៍ខ្ពស់ មានបណ្ដាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំលាយ និងមានកិត្យានុភាពដែលបានកសាងជាងយូរមកហើយ។
សម្ដេចតេជោ ចាត់ទុកថា បណ្ដាញសម្រុះសម្រួលនេះ ត្រូវតែឈានជើងឱ្យផុតនៃការតឹងរឹងនៃមនោគមវិជ្ជា ដែលអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះមុនពេលដែលការប៉ះទង្គិចគ្នាបន្តិបន្តួចអាចផ្ទុះឡើងបង្កជាសង្គ្រាមទ្រង់ទ្រាយធំ។
សម្ដេចតេជោបញ្ជាក់ថា ជារចនាសម្ព័ន្ធ បណ្ដាញសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែមានសេរីភាពប្រតិបត្តិក្រោមអាណត្តិបត់បែនមួយចាកឆ្ងាយពីភាពរសើប ការដាក់កំហិតនយោបាយ និងពិធីការដ៏តឹងរឹងនៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋដែលប្រើដោយអំណាចនីតិប្រតិបត្តិ។
សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជា វេទិកាអន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះមានគោលបំណងជំរុញការកសាងសហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។
សន្និសីទបើកសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងឯកភាពសកល៖ ពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនាអន្តរសភា ដោយមានប្រធានសភា និងថ្នាក់ដឹកនាំសភាមកពីប្រមាណ ៤០ប្រទេសចូលរួម៕
May be an image of speaker, dais and textMay be an image of dancing and textMay be an image of dais and textMay be an image of dancingMay be an image of dais and text that says '富 I5C 2nd Inter-Parliamentary Speakers' Conference (ISC-2) 26-28 28AUGUST20261PHNOMPEN,CAMBODOA AUGUST 2026 PHNOM PENH, CAMBODIA'May be an image of one or more people, crowd and textMay be an image of one or more people and daisMay be an image of dais and textMay be an image of one or more people, dais and textMay be an image of one or more people, dais and textMay be an image of dais and textMay be an image of ‎dais and ‎text that says '‎N הוג‎'‎‎May be an image of daisMay be an image of dais and text that says 'LANIA ISC 2nd Inter-Par Inter-Parliamentary iamentary Speakers' Conference (ISC-2) 26-2B AUGUST 2026 PHNOM PENH, CAMBODIA Welcome Remarks WelcomeRemarksby by H.E. Mr. El Nath Dhakal Secretary General SecretaryGeneralISC ISC 串 ग ዝረርቲልል 第一社0 ENTu お'May be an image of video games and text that says 'ISC MHA 2nd Inter-Pariamentary Speakers' Conference (ISC-2) 26-28 AUGUST 2026 PHNOM PENH, CAMBODIA Addressby by HE. Mr. SYED Yousaf Raza Gilani Founding Chairman of ISC and Chairman of the Senate of Pakistan ያበፍችዋበን 0 情議新'

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia