ព័ត៌មាន
សហជីពទូទាំងប្រទេសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
សហជីពទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំនៅតាមទីស្នាក់ការរៀងៗខ្លួន ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។
ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងនៅស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា សហជីព និងកម្មករនិយោជិត បានជួបជុំធ្វើសកម្មភាពយ៉ាងក្លៀវក្លាប្រកបដោយមោទនភាពក្នុងការគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោ នៅតាមបណ្តារោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកថា ព្រែកជីកនេះបានធ្វើឱ្យកម្ពុជាមានឯករាជភាពលើវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក បង្កើតបានកំពុងផែរណប ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី ប៉ូលទេសចរណ៍ និងបង្កើនការងារ។
លោកថ្លែងថា «ព្រែកជីកហ្វូណនតេជោនេះគឺបានជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើឡើង ហើយជាពិសេសគឺធ្វើឱ្យវិស័យការងារកាន់តែមានភាពរីកចម្រើនជាលំដាប់ ដោយសារតែកាត់បន្ថយពេលវេលាដឹកជញ្ជូន បន្ថយការកកស្ទះតាមបណ្តាផ្លូវថ្នល់ ហើយជួយកាត់បន្ថយការចំណាយថ្លៃដើមនៃការដឹកជញ្ជូនផងដែរ»។
ចំណែកឯលោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កម្មករនិយោជិត និងសហជីពមូលដ្ឋាន បានចូលរួមគាំទ្រយ៉ាងផុលផុសចំពោះពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ។ កម្មករនិយោជិត បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការជួបជុំគ្នានៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីស្វាគមន៍ព្រែកជីកជាប្រវត្តិសាស្ត្រដែលមានអត្ថប្រយោជន៍ សេដ្ឋកិច្ចជាតិទាំងមូលតកូនតចៅទៅជំនាញក្រោយទៀត។
លោកថ្លែងថា «ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ធ្វើឱ្យមានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ធ្វើឱ្យបងប្អូនកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការអបអរសាទរយ៉ាងក្លៀវក្លានៅតាមរោងចក្រសហគ្រាសនានា ជាពិសេស នៅតាមស្ថាប័ននានាទូទាំងព្រះរាជាណាចក្រកម្ពុជា»។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព