ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេ និងទីទួលសុវត្ថិភាព ក្នុងរតនគិរី
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេស្រែពកតូច និងស្រែពកធំ ព្រមទាំងទីទួលសុវត្ថិភាពចំនួន៣ កន្លែង រួមមាន ទទួលសុវត្ថិភាពក្បាលដំរី ,ទីទួលសុវត្ថិភាពនាងដី និងសាលាបឋមសិក្សាស្រែកពកតូច ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត, អភិបាលរងខេត្ត, តំណាងមន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងទាំងបី។
ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានបានវាយតម្លៃដល់ការអនុវត្តរបស់មន្រ្តីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្តដែលបានចុះពិនិត្យ និងធ្វើរបាយការណ៍ជាប្រចាំអំពីស្ថានភាពដែលបានរងការជះឥទ្ធិពលដោយសារការប្រែប្រួលអាកាសធាតុ ពិសេសស្ថានភាពទឹកជំនន់ដែលបានកើតឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តតាមដាន និងយកចិត្តទុកដាក់ដល់ប្រជាកសិករនូវតម្រូវការចំបាច់ និងធ្វេីការទំនាក់ទំនងជាមួយអាជ្ញាធរវៀតណាម ដេីម្បីទទួលព័ត៌មាន និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងទាន់ពេលវេលា។
ឯកឧត្តម គីម វីរៈ បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយលេខាធិការដ្ឋានមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ និងវាយតម្លៃហានិភ័យផ្តោតជាចម្បងលើការការពារអាយុជីវិត និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សូមរម្លឹកថា កាលពីកន្លងទៅ ស្ថានភាពទឹកជំនន់នៅស្រែកពកតូច និងស្រែពកធំ ធ្លាប់បានជនលិច ក្នុងស្រុកកូនមុំ ប៉ះពាល់ឃុំចំនួន៥ រួមមាន ឃុំស្រែអង្ក្រង, ឃុំត្រពាំច្រេះ, ឃុំត្រពាំងក្រហម និងឃុំតាអងស្មេីនិង ១១ភូមិ ស្មើនឹងប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៤០០គ្រួសារ និងដំណាំកសិកម្មមួយចំនួន។
ក្នុងនោះ ប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាពចំនួនប្រមាណ ៣៥គ្រួសារ និងទទួលបានជំនួយឆ្លេីយតបពីប្រភពអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមខេត្ត មន្ទីរកិច្ចការនារី និងអង្គការ DPA៕















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣