ព័ត៌មាន
ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
ព្រះសីហនុ៖ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញច្បាស់លាស់ និងឱកាសការងារនាពេលអនាគត ការជ្រើសរើសសិក្សាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ គឺជាជម្រើសល្អបំផុតដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។
លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានលើកឡើងថា ចំណុចសំខាន់ដែលធ្វើឱ្យការសិក្សា TVET នៅវិទ្យាស្ថានមានភាពទាក់ទាញ គឺដោយសារវិទ្យាស្ថានស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចភ្ជាប់ការសិក្សារបស់ខ្លួនទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។
លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន មិនផ្តោតតែទៅលើការសិក្សាទ្រឹស្តីក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងនៅក្នុងរោងជាង និងបន្ទប់ពិសោធន៍ ព្រមទាំងការចុះកម្មសិក្សានៅតាមរោងចក្រ និងសហគ្រាសនានា ដើម្បីធានាថា សិស្ស-និស្សិតរៀនចប់ហើយ មានទាំងចំណេះដឹង និងជំនាញដែលអាចយកទៅប្រើប្រាស់ក្នុងការងារពិតប្រាកដ។
លោកនាយកបញ្ជាក់ថា៖ «គោលដៅរបស់យើង គឺចង់ឱ្យយុវជនរៀនឱ្យចប់ រៀនឱ្យចេះ និងមានជំនាញពិតប្រាកដ ដើម្បីអាចចូលទៅកាន់ទីផ្សារការងារ។ ជាពិសេស ដោយសារវិទ្យាស្ថានស្ថិតនៅក្បែរតំបន់ដែលមានរោងចក្រ ក្រុមហ៊ុន និងសហគ្រាសជាច្រើន សិស្ស-និស្សិតក៏មានឱកាសកាន់តែច្រើនក្នុងការចុះកម្មសិក្សា ស្វែងរកបទពិសោធន៍ និងភ្ជាប់ខ្លួនទៅកាន់ឱកាសការងារ»។
លោកនាយកបានបន្ថែមថា ការជ្រើសរើសរៀន TVET គឺជាការវិនិយោគលើអនាគតខ្លួនឯង ព្រោះជំនាញបច្ចេកទេសមួយអាចជួយឱ្យយុវជនមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ ទាំងក្នុងប្រទេស និង អន្តរជាតិ មានឱកាសរកចំណូលបានច្រើន និងអាចអភិវឌ្ឍខ្លួនបន្តទៅមុខថែមទៀត៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣