ព័ត៌មាន
អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានស្នើទៅប្រធានសភា នៃអន្តរសភាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ផ្គុំជាមួយយន្តការដែលមានស្រាប់ដើម្បីធានាថា ការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនមិនឲ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា ក្នុងនាមគណបក្សនយោបាយសូមគាំទ្រចំពោះការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបង្កើតអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដើម្បីធានាថា ការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែន និងសូមគោរពកោតសរសសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាជាប្រទេសតូច ប៉ុន្តែសម្តេចតេជោបានបង្កើតវេទិកាសន្តិភាពនៅលើតុពិភពលោកតែម្តង ដែលបង្ហាញពីឥទ្ធិពលនយោបាយការទូតសភា។ ពីព្រោះសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើម្ចាស់ផ្ទះមានសារសំខាន់ណាស់ ពោលគឺកម្ពុជាមិនបញ្ឈប់យន្តការការទូត ឬក៏គោលការដោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះព្រំដែនជាមួយថៃត្រឹមប៉ុណ្ណឹងទេ។
ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងថា គណបក្សខ្មែររួបរួមជាតិ សូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានស្នើទៅប្រធានសភានៃអន្តរសភាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់។ ហើយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាគំនិតដ៏ល្អក្នុងការជួយដល់ការបោះបង្គោលព្រំដែន និងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃឲ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើម្ចាស់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងថា ត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជាធម្មនុញ្ញសន្តិភាពសកលដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣