ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានទទួលជំនួបពិភាក្សាសម្តែងការគួរសមជាមួយលោកស្រី HER Insun អនុប្រធានបេសកកម្មស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។
ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានស្វាគមន៍ចំពោះលោកស្រី អនុប្រធានបេសកកម្មស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រវាងរដ្ឋាភិបាលកូរ៉េ ក៏ដូចជាតាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA)។ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រ និងកយកា បានជួយឧបត្ថម្ភគាំទ្រនាពេលកន្លងមក។ នាឆ្នាំ២០២៧ខាងមុខនេះ គឺជាខួបការទូតរវាងកម្ពុជា និងកូរ៉ សង្ឃឹមថាក្នុងវិស័យវប្បធម៌ យើងនឹងមានកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដូចជា ឧស្សាហកម្មវប្បធម៌ច្នៃប្រឌិត និងគម្រោងថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា គម្រោងរបស់សារមន្ទីរទួលស្លែងក្រោមការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឧបត្ថម្ភដោយដៃគូអភិវឌ្ឍនិងស្ថាប័ននានានៃសាធារណរដ្ឋកូរ៉េ។សកម្មភាពដែលបានបញ្ចប់: ឆ្នាំ២០១៨-២០២០៖ សារមន្ទីរទួលស្លែង ទទួលបានការឧបត្ថម្ភដោយអង្គការ KOICA ប្រចាំនៅកម្ពុជា តាមរយៈ កិច្ចសម្របសម្រួលពីអង្គការយូណេស្កូ ដើម្បីអនុវត្តគម្រោង” អភិរក្សនិងថតចម្លង បណ្ណសារសារមន្ទីរទួលស្លែង ចូលក្នុងប្រព័ន្ធកុំព្យូទ័រ” ដោយសម្រេចបានលទ្ធផល រួមមាន ការរៀបចំបន្ទប់តម្កល់ឯកសារតាមស្តង់ដារក្នុងន័យ ធានាការពារហានិភ័យ ការអភិរក្សបណ្ណសារ ការថតចម្លងនិងបញ្ចូលទិន្នន័យក្នុងគេហទំព័រ ដើម្បីលើកកម្ពស់ ការប្រើប្រាស់បណ្ណសារ និងការបណ្តុះបណ្តាលមន្ត្រីបុគ្គលិកសារមន្ទីរទួលស្លែង។ ខែធ្នូ ឆ្នាំ២០១៩៖ ក្រសួង បានចាត់មន្ត្រី ២ រូប ចូលរួមកិច្ចប្រជុំពិភាក្សាដែលរៀបចំដោយ Asia Culture Institute កាលពីថ្ងៃទី១៧-២១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Gwangju ស្តីពីលទ្ធភាពក្នុងការសហការលើគម្រោងសហការ ដើម្បីរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍និងការអប់រំផ្សព្វផ្សាយ។ ខែវិច្ឆិកា ឆ្នាំ២០២១ – ខែកុម្ភៈ ឆ្នាំ២០២២៖ សារមន្ទីរទួលស្លែងអនុវត្តគម្រោងពិព័រណ៍ស្តីពី “ស្ត្រីកម្ពុជា៖ ទំនៀមទំលាប់ ប្រពៃណីនិងការរៀបការដោយបង្ខំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ”។ឆ្នាំ២០២០ – ឆ្នាំ២០២២៖ ដោយទទួលបានថវិការង្វាន់ពី UNESCO/Jikji Memory of the World Prize សារមន្ទីរទួលស្លែងអនុវត្តគម្រោងដែលមានសកម្មភាពដូចជា៖ បន្តការងារអភិរក្សបណ្ណសារ ការបណ្តុះបណ្តាល និងការតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារដ្ឋានសារមន្ទីរទួលស្លែង ។ខែកញ្ញា-តុលា ឆ្នាំ២០២២៖ ដើម្បីបំពេញលក្ខខណ្ឌនៃរង្វាន់ពី UNESCO/Jikji Memory of the World Prize សារមន្ទីរទួលស្លែងបានសហការជាមួយ សារមន្ទីរ Cheongju Early Printing Museum ស្រាវជ្រាវ ចងក្រង និងផ្តល់យោបល់លើការរៀបចំពិព័រណ៍ទៅកាន់ភាគីដៃគូ ដើម្បីរៀបចំពិព័រណ៍និងសៀវភៅកាតាឡុក និងខែតុលា ឆ្នាំ២០២៣ ៖ មន្ត្រីមួយរូបចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបណ្ណសារឌីជីថលដែលរៀបចំដោយ បណ្ណសារដ្ឋានជាតិកូរ៉េ សហការជាមួយបណ្ណសារដ្ឋានជាតិកម្ពុជា។ ដោយឡែកសកម្មភាពកំពុងអនុវត្ត ឆ្នាំ២០២៤ – ២០២៨ គម្រោង “អភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរ ទួលស្លែង” ដំណាក់ កាលទី២។ គោលបំណងនៃគម្រោង គឺបន្តពង្រឹងគុណភាពការងារថតចម្លង ការគាំទ្រដល់កិច្ចការអភិរក្សនិងផ្សព្វផ្សាយពីសារមន្ទីរ និងការបណ្តុះបណ្តាលចំណេះដឹងអប់រំពលរដ្ឋសកល៕
អត្ថបទ រដ្ឋា











-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា