Connect with us

ព័ត៌មាន

ក្រសួងព័ត៌មានជំរុញអនុវត្តយុទ្ធសាស្រ្តព័ត៌មានបែបបុរេសកម្មពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងព័ត៌មាន បាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេស​​ក​​​​ម្មពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិឱ្យបានដឹងពីការពិត ដែលប្រ​​ទេសថៃរំលោភច្បាប់អន្តរជាតិ ដោយឈ្លានពានទឹកដីកម្ពុជា។

តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អ​​ស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់BTVឲ្យដឹងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រ​​សួ​​​ង​​ព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន នៃការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា គឺក្រសួងព័ត៌មានបា​​ន និ​​​ងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្ម ចាប់តាំងពីថ្ងៃដំបូងដែ​​លភាគីថៃបានបង្កហេតុឈ្លានពានមកលើទឹកដីកម្ពុជា រហូតមកទល់ពេលនេះ និងបន្តទៅមុខទៀតក្នុងការ​​បញ្រ្ជាបដល់សាធារណមតិជាតិ អន្តរជាតិ បានដឹងអំពីការពិត ដែលការពិតនោះគឺប្រទេសថៃបានបង្កហេ​​តុឈ្លានពានមកលើទឹកដីកម្ពុជា បង្កើតលេសនានា ដោយគ្មានមូលដ្ឋាន ដើម្បីកាន់កាប់ដឹកទីកម្ពុជា ដោ​​យខុសច្បាប់ រំលោភលើបូរណភាពទឹកដីរបស់កម្ពុជា ផ្ទុយនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន។

ឯកឧត្តមបន្តថា នៅក្នុងសមរភូមិព័ត៌មាន និងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ជាអន្តរជាតិ ការទា​​ញយកកម្លាំងផ្សព្វផ្សាយពីសារព័ត៌មានអន្តរជាតិស្តីពីទង្វើរំលោភបំពានអមនុស្សធម៌ និងខុសច្បាប់រប​​ស់ភា​​គីថៃ ជាផ្នែកយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់។ ក្នុងន័យនេះ ក្រសួងព័ត៌មានបានបន្តបង្កើនសំ​​ឡេងរបស់​​កម្ពុជាទៅកាន់ពិភពលោកដើម្បីផ្សព្វផ្សាយអំពីការពិត តាមរយៈសារព័ត៌មានអន្តរជាតិធំៗ ពីជុំវិញពិ​​​​ភពលោក ដែលពួកគេបានមកយកព័ត៌មានដោយផ្ទាល់ និងបានផលិតផ្សព្វផ្សាយជាភាសាអង់គ្លេស បា​​​រាំង​ ចិន និងភាសាដទៃទៀត ដើម្បីឱ្យប្រជាជននៅលើពិភពលោកបានយល់ដឹង និងមើលឃើញយ៉ាងច្បា​​ស់​​​ ឥតមន្ទិល អំពីទង្វើឃោរឃៅ និងការបំពានច្បាប់យ៉ាងធ្ងន់ធ្ងររបស់ភាគីថៃ។ តាមរយៈកិច្ចការខិតខំនេះ អ​​ន្តរ​​​ជាតិក៏បានយល់ច្បាស់អំពីជំហរប្រកបដោយយុទ្ធសាស្ត្រត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ​ស្រាយបញ្ហា ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ព្រោះសហគមន៍អន្តរជាតិឃើញច្បាស់ពីឆន្ទៈពិតប្រាកដរបស់កម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អ ផ្ទុយស្រឡះពី​​ទ​​ង្វើឈ្លានពាន។ លើសពីនេះ ការផ្សព្វផ្សាយក៏បានចែកចាយផ្ទាល់ទៅកាន់បណ្តាញព័ត៌មានអន្តរជាតិ អ​​ង្គទូ​​​​​ត វេទិកាជាតិ និងថ្នាក់តំបន់ ក៏ដូចជាតាមរយៈព្រឹត្តិការណ៍ខ្នាតអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ និ​​ងកម្ពុជាបានទៅចូលរួម សំដៅបង្ហាញ ជូនសាធារណជនជាតិ អន្តរជាតិគ្រប់មជ្ឈដ្ឋាន ពីការពិតដែលមិនអា​​​ចប្រកែកបាន៖ គឺអំពើឈ្លានពានទឹកដី និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងការ​បំ​​ពា​​នយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយភាគីថៃ។

ក្រៅពីនេះ ឯកឧត្តមក៍បានស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងអ្នកដែលមានឥទ្ធិពលនៅក្នុងបណ្តា​​ញសង្គមលើកយកអង្គហេតុពីទង្វើឈ្លានរបស់ភាគីថៃ ហើយរំលេចពីគោលជំហររបស់ប្រទេសកម្ពុជាដែលប្រកាន់ភ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្សព្វផ្សាយទៅកាន់អន្តរជាតិឲ្យបានផុលផុស។

គួររម្លឹកដែរថា ចាប់តាំងពីប្រទេសថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា ចំនួនពីរលើក កាលពីឆ្នាំ២០២៥មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ភ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈការគោរពច្បាប់អន្តរជាតិ និងប្រកាសដាច់ខាតមិនទទួលស្គាល់ការកំណត់ខ្សែរបន្ទាត់ព្រំដែនដោយប្រើកម្លាំងនោះឡើយ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia