ព័ត៌មាន
បងប្អូនប្រជាពលរដ្ឋទទួលសេវាដឹកជញ្ជូនរថយន្តក្រុងដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ ទៅរាជធានីភ្នំពេញក្រោយបញ្ចប់ពិធីភ្ជុំបិណ្ឌ
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋជាច្រើនដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង(ជិៈរថយន្តក្រុង) ដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧មករា ក្រុងព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
សូមបញ្ជាក់ជូនថា៖ សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។
ដើម្បីសម្រួលដល់ការងារខាងលើ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលសង្កាត់លេខ៣ ចូលរួមសហការ និងសម្របសម្រួលនៅទីធ្លាវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដូចខាងក្រោម៖
១- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១១ ៧៨៩ ២២២
២- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៥ ៥៥៤ ៤២៦
៣- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣២១ ០១០
៤- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣៧២ ៤២៨ / ០១៦ ៣៧៥ ៤៩៨
៥- ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៩៩៩ ១៨៦
៦- ថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៥៧៦ ៣៧៣ / ០១៦ ៦៥៧ ០៦១





-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ