ព័ត៌មាន
កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការជំរុញភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយសហគមន៍អន្តរជាតិ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦
ភ្នំពេញ៖ វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦»(Artificial Intelligence for Climate Action Forum 2026) ត្រូវបានបើកជាផ្លូវការ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាង KOICA ប្រចាំកម្ពុជា ព្រមទាំងអ្នកជំនាញការបច្ចេកវិទ្យា វិទ្យាសាស្ត្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិប្រមាណ ២០០នាក់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្ហាញជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ជក់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិឱ្យមកនៅកម្រិតទាបបំផុត។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមគន្លឹះសំខាន់ៗមួយចំនួន ដែលបណ្តាប្រទេសក្នុងពិភពលោក ត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី ត្រឹម១,៥ អង្សារ។ តាមរយៈវេទិកានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផលែ្លត បានមានប្រសាសន៍ អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដី ពីការគំរាមកំហែងពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានថ្លែងបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។
ក្នុងឱកាសនោះ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យា AI ជួយចូលរួមចំណែកយ៉ាងសកម្ម ជាមួយ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ និងការឆ្លើយតបតទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក Fred Ontonri សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) បានលើកឡើងផងដែរថា វេទិកា»(Artificial Intelligence for Climate Action Forum 2026) ដែលបានរៀបចំឡើងនៅកម្ពុជា បាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ប៉ុន្តែបានដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកដំណោះស្រាយបច្ចេកវិទ្យាទំនើប មកដោះស្រាយវិបត្តិសកលកាប្រែប្រួលអាកាសធាតុ ដើម្បីជួយដល់ភពផែនដី។
សូមបញ្ចាក់ថា វេទិកា»(Artificial Intelligence for Climate Action Forum 2026) រៀបចំឡើងរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងគោលបំណងបង្ហាញពីជំហរមុតមាំរួមគ្នារបស់កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះនានា ជាមួយសហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាបបំផុត ព្រមទាំងដើរតួជាស្ពានចម្លងបច្ចេកវិទ្យា AI ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕

-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ