Connect with us

ព័ត៌មាន

គ្រូបង្រៀនជាង ១ពាន់នាក់ មកពីទូទាំងប្រទេស ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដើម្បីប្រកួតប្រជែងគ្នាក្នុងការផ្ទេរកន្លែងការងារមកភ្នំពេញ

បេក្ខជនជាលោកគ្រូ អ្នកគ្រូ មកពីបណ្តារាជធានី ខេត្ត ទូទាំងប្រទេសសរុបចំនួន ១,១៥១នាក់ បានធ្វើដំណើរមកដល់មណ្ឌលសាលាភូមិន្ទរដ្ឋបាលជាបន្តបន្ទាប់ ចាប់តាំងពីម៉ោង ១៣:០០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

បេក្ខជនម្នាក់ៗ បានបង្ហាញនូវសេចក្តីសោមនស្ស រួមជាមួយភាពស្វាហាប់ និង​ទឹក​មុខ​ប្រកប​ដោយ​ក្តី​សង្ឃឹមខ្ពស់ ព្រមទាំងបាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ក្រុម​ការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ក៏បានបង្ហាញទំនុកចិត្តទាំងស្រុងលើប្រព័ន្ធគ្រប់គ្រង និងការរៀបចំដ៏ហ្មត់ចត់ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលកត្តាទាំងនេះ បានជំរុញឱ្យពួកគាត់មានភាពជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពេញលេញ ក្នុងការចូលរួមការប្រឡងប្រជែងផ្ទៃក្នុងផ្ទេរក្របខ័ណ្ឌនារសៀលនេះ។ បេក្ខជនទាំងអស់ បាននិងកំពុងចូលរួមតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឆ្លងកាត់ការត្រួតពិនិត្យឯកសារ ផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ និងសាលបត្រសម្គាល់ខ្លួន មុននឹងអនុញ្ញាតឱ្យចូលកាន់បន្ទប់ប្រឡងរៀងៗខ្លួន ស្របតាមការណែនាំបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រឡង។

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia