Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រការផ្ដល់គំនិតបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ខេត្តកំពត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រលើមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ដោយឲ្យបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល»។

តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើម និងកសាងរូបសំណាក «បាតដៃសុភមង្គល» ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត និងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ។

សារទាំងស្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ « ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើម និងកសាងរូបសំណាក “បាតដៃសុភមង្គល” ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ។ »

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia