ព័ត៌មាន
គិតមកដល់បច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគពីប្រទេសវៀតណាមចំនួន ២២៣គម្រោង មានទុនសរុប ៣,៤ ពាន់លានដុល្លារ
គិតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបានគម្រោងវិនិយោគពីប្រទេសវៀតណាម មានចំនួន ២២៣ គម្រោង និងមានទុនចុះបញ្ជីសរុប ចំនួន ៣,៤ ពាន់លានដុល្លារអាមេរិក ខណៈវិនិយោគិនកម្ពុជាបានវិនិយោគនៅប្រទេសវៀតណាម មានចំនួន ៥០ គម្រោង និងមានដើម ទុនចុះបញ្ជីជាង ៨១ លានដុល្លារអាមេរិក។
ឯកឧត្តមឧត្តមសេនីយ៍ឯក ង្វៀន ក្វាងង៉ុក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកឡើង នៅក្នុងពិពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងនៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទឹកប្រាក់សរុបជាង ១១,៤ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងឆ្នាំ២០២៤ ចំណែកនៅក្នុងរយៈពេល ៨ ឆ្នាំ២០២៦នេះវិញ ទំហំពាណិជ្ជកម្មសម្រេចបានជិត ៨,៧ ពាន់លាន ដុល្លារអាមេរិក។
ឧត្តមសេនីយ៍ឯករូបនេះ បានឡើងបន្ថែមថា ប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន និងធំជាងគេទី៣លើពិភពលោក បច្ចុប្បន្នវៀតណាមបានកំពុងវិនិយោគនៅកម្ពុជា មានចំនួនជាង ២២៣ គម្រោង ដោយមានទុន វិនិយោគចុះបញ្ជីសរុបចំនួន ៣,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងគ្រប់វិស័យ និងគ្រប់ផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច ទន្ទឹមនឹងនេះ កម្ពុជា ក៏មានគម្រោងវិនិយោគនៅប្រទេសវៀតណាម មានចំនួន ៥០ គម្រោង ដែលមានទុនវិនិយោគចុះបញ្ជីសរុបចំនួន ៨១,៦ លានដុល្លារ អាមេរិក។ បញ្ហានេះ, សហគ្រាសវៀតណាមជាច្រើន បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងជាមួយប្រទេសកម្ពុជា មិន ត្រឹមតែធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការងាររាប់ម៉ឺនកន្លែង រួមចំណែកដល់ចំណូលថវិការដ្ឋ និង ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាពសង្គម នៅតាមមូលដ្ឋាននានានៃប្រទេសកម្ពុជាផងដែរ។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា កម្ពុជា-វៀតណាមគឺជាប្រទេសដែលមានកិច្ច សហប្រតិបត្តិយ៉ាងល្អទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ជាក់ស្តែងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការដោះដូរពាណិជ្ជកម្ម ធំជាងគេនៅក្នុងអាស៊ាន, ការណ៍នេះបានបង្ហាញឱ្យឃើញនៃការរឹងចំណង និងបានកំពុងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការរីកលូត លាស់នៃសេដ្ឋកិច្ចប្រទេសទាំងពីរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ពិធី បើកពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦នេះ គឺជាលទ្ធផលមួយនៃការអនុវត្តផែនការ សហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ចការពារជាតិ និងការគាំទ្រគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ សកម្មភាពនេះក៏ រួមចំណែកដល់ការអបអរសាទរលទ្ធផលវិជ្ជមាន នៃវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ដែលបានប្រារព្ធឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៦ នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣