Connect with us

ព័ត៌មាន

ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ

ឡាអេ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និង​ក្រុម​អ្នកច្បាប់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការ​ផ្សះផ្សា​ក្រោម​​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែល​បាន​ចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅហូឡង់) នៅវិមានសន្តិភាព ទីស្នាក់​ការ​កណ្តាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ ខណៈកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia