ព័ត៌មាន
រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament) ជាមួយ ប្រធាន អនុប្រធានក្រុមការងារសភាអេឡិចត្រូនិក និងសមាជិក សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចប្រធានរដ្ឋសភា បញ្ជាក់ ថា សិក្ខាសាលានៅថ្ងៃនេះ ដើម្បីសុំមតិយោបល់រួម ខណៈមានចំណុចខ្លះមិនអាចដាក់ឱ្យអនុវត្ត ជាប្រព័ន្ធអេឡិចត្រូនិកបានទេ ពីព្រោះពាក់ព័ន្ធច្បាប់រដ្ឋធម្មនុញ្ញ និងការបោះឆ្នោតដែលទាមទារឱ្យរក្សាការងារសំងាត់។ សម្ដេចប្រធានរដ្ឋសភា សង្កត់ធ្ងន់ ថា ការរៀបចំការអភិវឌ្ឍសភាអេឡិចត្រូនិក គឺដើម្បីឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីឱ្យតាមស្ថាប័នរដ្ឋនីមួយៗ អនុវត្តការងារបានលឿនរហ័ស និងមានប្រសិទ្ធភាព។
សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ បន្តថា រដ្ឋសភា នីតិកាលទី៧ នេះ ដើម្បីអនុវត្តការងារឱ្យកាន់តែល្អជូនពលរដ្ឋ តាមទិសដៅរបស់រាជរដ្ឋាភិបាល រដ្ឋសភា បានដាក់ចេញគោលនយោបាយគន្លឹះ ចំនួន ៣ ជាអាទិភាព គឺ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងសភាអេឡិចត្រូនិក។ ហើយការដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក គឺដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារនីតិប្បញ្ញត្តិ ដើម្បីជាឧត្ដមប្រយោជន៍ប្រជាជន។
តាមរយៈសិក្ខាសាលា នៅព្រឹកនេះ បានពន្យល់ណែនាំពីមុខងារសំខាន់ៗ របស់ប្រព័ន្ធសភាអេឡិចត្រូនិក ដែលផ្ដោតលើការគ្រប់គ្រងប្រវត្តិរូប បេសកកម្ម វត្តមានរបស់អ្នកតំណាងរាស្រ្ដ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋសភា ជំរុញឱ្យកាន់តែសកម្មក្នុងការបម្រើពលរដ្ឋ។ ហើយសិក្ខាសាលានេះ រដ្ឋសភា នឹងបន្តរៀបចំ កែសម្រួលប្រព័ន្ធ សភាអេឡិចត្រូនិក ឱ្យឆ្លើយតបតាមតម្រូវការ ដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ៕អត្ថបទ៖ លៀ ស៊ីណា
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣