ព័ត៌មាន
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយគណៈប្រតិភូចំនួនពីរក្រុមផ្សេងគ្នា ដើម្បីពង្រឹងទំនាក់ទំនងអន្តរជាតិ និងទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
ក្នុងជំនួបដំបូងនាព្រឹកនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ ឯកឧត្តម Gordan Grlic-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ ទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋក្រូអាស៊ី កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង និងឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតជាន់ខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង។
ជាក់ស្ដែង ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ របស់ឯកឧត្តមបណ្ឌិត Gordan Grlic-Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បាននិងកំពុងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមត្រូវបានអនុញ្ញាតឱ្យចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកនេះ។
ជំបួបបន្ទាប់ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ លោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែលផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មបដិសណ្ឋារកិច្ច៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣