ព័ត៌មាន
ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ កំណត់ចំណាយស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល កើនចំនួន ៣,២%
ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ នេះ យោងតាម លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ រីឯចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ៥ ០៦៨ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៩% នៃចំណាយសរុបថវិការដ្ឋត្រូវជា ២,១២% នៃផ.ស.ស.។
សេចក្តីប្រកាសព័ត៌មានដដែល បានកត់សម្គាល់ថា ទំហំថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិខាងលើនេះ នៅមិនទាន់គិតបញ្ចូលនូវកញ្ចប់ថវិកា របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ រួមមាន ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ និងមុខងារចំនួន៣ផ្សេងទៀត រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធទៅឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ទូទាំងប្រទេស។
ដូចនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកា បើគិតបញ្ចូលទាំងកញ្ចប់ថវិកានៃការប្រគល់មុខងារ មានភ្ជាប់លក្ខខណ្ឌនេះ ដែលត្រូវផ្ទេរជូនភ្លាមបន្ទាប់ពីច្បាប់ហិរញ្ញវត្ថុ ត្រូវបានអនុម័តកញ្ចប់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានទំហំសរុបចំនួន ៧ ៩៥៥ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១៨,៧% នៃចំណាយសរុបថវិការដ្ឋត្រូវជា ៣,៣២% នៃផ.ស.ស.។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (ច្បាប់ថវិកាជាតិ) មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាព នៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពប្រជាជន ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះជាបន្តបន្ទាប់ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៧ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥។ ថវិកាឆ្នាំ២០២៧ ត្រូវបានប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»៕
អត្ថបទ៖ KC Virak




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន