ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ សហការជាមួយការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងសិក្ខាសាលាស្តីពី «រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា» ព្រឹត្តិការណ៍នេះមានការចូលរួមពីនាយក និងមន្ត្រីទទួលបន្ទុកធនធានមនុស្សមកពីក្រសួងពាក់ព័ន្ធ អ្នកជំនាញកូរ៉េ និងភាគីពាក់ព័ន្ធនឹងគម្រោង ដើម្បីពិនិត្យស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងមុខងារសាធារណៈនៅកម្ពុជា ព្រមទាំងប្រមូលមតិយោបល់ជាក់ស្តែងអំពីទិសដៅនៃកំណែទម្រង់។
ពិធីបើកសិក្ខាសាលាក្រោមវត្តមានឯកឧត្តម ទី ហ្សានិត រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកស្រី លី សេជីន (Lee Sejin) អនុប្រធានការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងការចូលរួមរបស់ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញពីភាពជាម្ចាស់ការដ៏រឹងមាំរបស់ស្ថាប័នកម្ពុជា និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េ ក្នុងការពង្រឹងមុខងារសាធារណៈ។
លោកស្រី លី សេជីន (Lee Sejin) អនុប្រធានការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តគម្រោង «ពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល ដើម្បីកំណែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពនៅកម្ពុជា» ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយមានថវិកាសរុបចំនួន ១១,៧ លានដុល្លារអាមេរិក។ លោកស្រីបានសង្កត់ធ្ងន់ថា មុខងារសាធារណៈដែលមានវិជ្ជាជីវៈ និងសមត្ថភាព គឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អសេវាសាធារណៈ និងការជំរុញយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ហើយការវិនិយោគលើការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល អាចជួយកសាងស្ថាប័នសាធារណៈឱ្យកាន់តែរឹងមាំ ដើម្បីបម្រើប្រជាជនកម្ពុជាបានកាន់តែប្រសើរ។ ហើយកំណែទម្រង់ប្រកបដោយប្រសិទ្ធភាពមិនអាចត្រូវបានរៀបចំឡើងដោយអ្នកជំនាញតែមួយក្រុមប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងឡើងដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង ការយល់ដឹង និងការចូលរួមយ៉ាងសកម្មរបស់អ្នកដែលអនុវត្តគោលនយោបាយ និងផ្តល់សេវាសាធារណៈ។ ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ពីគោលការណ៍សំខាន់ចំនួនបីសម្រាប់ភាពជោគជ័យនៃគម្រោង រួមមាន ភាពជាម្ចាស់ការរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងចីរភាព។
សិក្ខាសាលានេះបានបង្ហាញជាលើកដំបូងជូនដល់មន្ត្រីទទួលបន្ទុកធនធានមនុស្សមកពីក្រសួង និងស្ថាប័នរដ្ឋាភិបាលនានា នូវលទ្ធផលនៃការសិក្សាដែលបានអនុវត្តចាប់តាំងពីគម្រោងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥។ សាស្ត្រាចារ្យ លី ឈុងយ៉ុល (Lee Choong-yeol) បានណែនាំអំពីទិដ្ឋភាពទូទៅនៃគម្រោង និងគោលបំណងនៃសិក្ខាសាលា។ លោក លីម ជុនហ្យុង (Lim Jun-hyung) បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមសំខាន់ៗ និងទិសដៅនៃការកែលម្អផែនការមេយុទ្ធសាស្ត្រធនធានមនុស្សមុខងារសាធារណៈ។ ចំណែក លោក ជូ ហ្យុនគូ (Cho Hyun-gu) បានពិភាក្សាអំពីការកែលម្អប្រព័ន្ធជ្រើសរើស និងតែងតាំងមន្ត្រី ដោយផ្អែកលើបទពិសោធន៍ និងការអនុវត្តជាអន្តរជាតិ។ លោក ឆយ ហ្យុងជេ (Choi Hyung-jae) បានលើកឡើងអំពីកំណែទម្រង់កម្មវិធីសិក្សាបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិល រួមទាំងក្របខ័ណ្ឌសមត្ថភាព និងគុណភាពនៃការបណ្តុះបណ្តាល។ រីឯ លោក ហាន ឆានអ៊ូក (Han Chanwook) បានធ្វើបទបង្ហាញអំពីកម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ព្រមទាំងផែនការរៀបចំវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន