ព័ត៌មាន
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។
លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យតេជោ សន្តិភាព បានលើកឡើងថា ថ្ងៃនេះ មនី្ទរពេទ្យបានប្រារព្ធ សន្និសីទ ក្រោមមូលបទដ៏មានអត្ថន័យជ្រាលជ្រៅ៖ «នវានុវត្តន៍ ក្នុងវិស័យសុខាភិបាល៖ ការថែទាំព្យាបាលដោយផ្តោតលើអ្នកជំងឺចំពោះជំងឺមិនឆ្លង» ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការបើកសន្និសីទវិទ្យាសាស្ត្រវេជ្ជសាស្ត្រប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏មហោឡារិក នៃការរំលឹកខួបអនុស្សាវរីយ៍គម្រប់ ៣ឆ្នាំ នៃការដំណើរការមន្ទីរពេទ្យ និងការលះបង់កម្លាំងកាយចិត្តក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងផងដែរ។ ដោយឡែកកម្មវិធីសន្និសីទវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងថែទាំវេជ្ជសាស្ត្រឆ្នាំនេះគឺមានប្រធានបទវិទ្យាសាស្រ្តចម្រុះ គ្របដណ្តប់លើវេជ្ជសាស្ត្រ សល្យសាស្ត្រ សង្គ្រោះបន្ទាន់ សម្ភព-រោគស្ត្រី កុមារ ត្រចៀក-ច្រមុះ-បំពង់ក ការថែទាំវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងការព្យាបាលដោយចលនា ព្រមទាំងប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺមិនឆ្លង ហើយសន្និសីទនេះមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ៣០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ Zoom ប្រមាណជាង ១,០០០នាក់ ដើម្បីពង្រីកការចែករំលែកចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈឱ្យកាន់តែទូលំទូលាយ។ យោងតាមរបាយការណ៍សកម្មភាពការងារ ៣ឆ្នាំ (២០២៣-២០២៦) មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានខិតខំពង្រីកសមត្ថភាពផ្តល់សេវាជាបន្តបន្ទាប់ ដោយបានកើនឡើងចំនួនគ្រែពី ៧៥០គ្រែ ដល់១,០០០គ្រែ នៅឆ្នាំ២០២៦។ ក្នុងរយៈពេល ៣ឆ្នាំនេះ មន្ទីរពេទ្យ បានសម្រេចលទ្ធផលការងារសរុបចំនួន ៩៥៤,០៣០ ករណី រួមមាន៖ ការពិនិត្យជំងឺក្រៅ៖ សរុប ចំនួន ៨២៣,៨៥៩ ករណី (ក្នុងនោះករណីថ្មីសរុប ២៦៦,៤៦១ ករណី) អ្នកជំងឺសម្រាកព្យាបាល ៖ សរុបចំនួន ១៣៤,១១២ករណី ការវះកាត់ សរុបចំនួន ១៣,៥៦២ករណី ព្រមទាំងរក្សាបាននូវអត្រាស្លាប់ក្នុងកម្រិតទាបជាមធ្យម ០.៥៣% និងអត្រាប្រើប្រាស់គ្រែជាមធ្យម ១១៣.៤២%។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា ភាពជោគជ័យ និងការរីកចម្រើនរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព នាថ្ងៃនេះ មិនអាចកាត់ផ្តាច់បានឡើយពីកម្លាំងកាយចិត្ត ការលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត សល្យបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងបុគ្គលិកបម្រើការងារគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើការងារទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ ហើយក្នុងឱកាសនេះ ក្រសួងសុខាភិបាល មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការរៀបចំពិធីបំពាក់មេដាយការងារជូនដល់មន្ត្រីរាជការចំនួន ១១៥រូប ដែលមានស្នាដៃល្អប្រសើរក្នុងការបំពេញភារកិច្ចកន្លងមក។ ការបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្រ ការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ចំពោះការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនក្នុងការបម្រើសេវាថែទាំសុខភាពជូនអ្នកជំងឺកន្លងមកហើយ សូមឱ្យបងប្អូនទាំងអស់បន្តរក្សា និងពង្រីកស្មារតីស្នេហាជាតិ ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ព្រមទាំងការអភិវឌ្ឍសមត្ថភាពបន្តទៀត ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាជន៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន