ព័ត៌មាន
ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវជនបទពិតជាមានសារៈសំខាន់ណាស់ គឺត្រូវថែទាំផ្លូវឲ្យបានល្អសម្រាប់ ការប្រើប្រាស់យូរអង្វែង ដើម្បីលើកកម្ពស់ប្រជាពលរដ្ឋនៅជនបទឱ្យមានជីវភាពកាន់តែធូរធារ ស្របតាមការរីកចម្រើននៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃ លើការថែទាំខួបផ្លូវចំនួន៣ខ្សែ ក្រាលល្បាយក្រួសប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ២៥ កន្លែង និងលូមូលមុខពីរចំនួន ៤ កន្លែង ស្ថិតក្នុងឃុំត្បែង ឃុំសានគរ និងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គម្រោងនេះអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពវ៉ៃឆ្លាត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រណាកម្ពុជា បាននិងកំពុងបន្តយកចិត្តទុក ដាក់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ជាក់ស្តែងមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានកំពុងកើតឡើងជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បន្តថា ជុំវិញការងារស្ថាបនា ការស្តារ ការថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំ បាច់របស់រាជរដ្ឋាភិបាល ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជា សរសៃឈាមនៃសេដ្ឋកិច្ចដូចជា ការដឹកកសិផលទៅកាន់ទីផ្សារ រោងចក្រ ឧស្សាហកម្ម និងសហគ្រាស និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការងារថែទាំខួបផ្លូវខាងលើ ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងក៏ជាការចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទផងដែរ៕












-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន