ព័ត៌មាន
ក្រសួងរ៉ែអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែខុសច្បាប់
ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នោះឡើងវិញឱ្យបានជោគជ័យ។

ក្រសួងរ៉ែ បានអំពាវនាវបែបនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្នុងការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៣ ខែតុលានេះ ខណៈសកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នោះមានសភាពធ្ងន់ធ្ងរ និងប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលបង្កគ្រោះថ្នាក់ជាទីបំផុត។
បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុន ដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសស្របច្បាប់ ក្នុងការជួយប្រមូលកាកសំណល់រ៉ែ ដែលមានសារធាតុគីមីបន្សល់ទុកពីការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ យកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើការបន្សាបសារធាតុគីមីទាំងនោះ ការពារការជ្រាបចូលប្រភពទឹកលើដី និងក្រោមដីដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាននិងសង្គម។
ជុំវិញករណីខាងលើ ថ្មីៗនេះមានក្រុមអ្នកធ្វើសកម្មភាពជីករ៉ែអនាធិបតេយ្យមួយចំនួនបានតវ៉ា និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា ការមិនអនុញ្ញាតឱ្យបន្តសកម្មភាពជីករ៉ែអនាធិបតេយ្យ និងការអនុវត្តវិធានការសម្អាតកាកសំណល់រ៉ែរបស់ក្រសួង បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ទោះបីជាយ៉ាងណា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីស្ថានភាពជាក់ស្តែងនោះទេ ដោយក្រសួងកំពុងបន្តខិតខំប្រឹងប្រែងក្នុងការស្តារ និងសម្អាតបរិស្ថាន ព្រមទាំងស្តារស្ថានភាពសង្គមនៅតំបន់នោះ ដើម្បីការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
បញ្ហានេះក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នោះឡើងវិញឱ្យបានជោគជ័យ។ ក្រសួងនឹងបន្តជំរុញ និងគាំទ្រចំពោះអាជីវកម្មរ៉ែស្របច្បាប់ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការបង្កើតឱកាសការងារ ដោយផ្ទាល់និងដោយប្រយោល ការបង្កើនចំណូលថវិកាជាតិ ការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងការចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
សូមរំលឹកថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីករ៉ែមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូង ជាអណ្តូងរ៉ែក្រោមដី។ សកម្មភាពនេះ ក្រសួងរ៉ែ និងថាមពលធ្លាប់បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅតែកើតមាន ទោះបីមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព រ៉ែអនាធិបតេយ្យក៏ដោយ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ