ព័ត៌មាន
រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលជាច្រើនបំផុតមកកាន់កម្ពុជា
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលជាច្រើនបំផុតមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះរួមមានថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាសហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ និងទស្សនកិច្ចផ្លូវរដ្ឋ ដោយប្រធានលេខាធិការដ្ឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា កិច្ចប្រជុំប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីរៀបចំប្រុងប្រៀបកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ដែលជាកិច្ចប្រជុំប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលច្រើនបំផុតមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកាខាងមុខនេះ។
ទាក់ទងការការពារសន្តិសុខ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិបានថ្លែងប្រាប់ BTV ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺអគ្គស្នងការនគរបាលជាតិបានរៀបចំកសាងផែនការការពាររួចរាល់អស់ហើយ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដែលមានវិសាលភាពធំជាងកិច្ចប្រជុំមុនៗ ដោយមានប្រទេសចូលរួមជាសមាជិកចំនួន ៩០ប្រទេស និងប្រទេសសមាជិកពេញសិទ្ធិមានចំនួន ៥៣ប្រទេស ប្រទេសមិនពេញសិទ្ធិ ៥ប្រទេស និងសង្កេតការណ៍៣២ប្រទេស។ ដូច្នេះអគ្គស្នងការនគរបាលជាតិបានកសាង ផែនការការពារច្បាស់លាស់ដោយប្រើប្រាស់កម្លាំងជិត ២ម៉ឺននាក់ ដែលមាន ៣០ស្ថាប័នអង្គភាពចូលរួម។ ហើយកម្ពុជាមានសមត្ថភាពគ្រប់គ្រានក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល និងថ្នាក់ដឹកនាំបរទេស ដែលនឹងអញ្ជើញមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ