ព័ត៌មាន
សម្តេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីណា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ គឺថវិកាសម្រាប់វិស័យទាំងពីរនេះមានតែកើនឡើងជាមុនទៅទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនមានការកាត់កញ្ចប់ថវិកាវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ទោះបីកញ្ចប់វិស័យការពារជាតិត្រូវបានបង្កើនក៏ដោយព្រោះរដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយ។
សម្ដេចធិបតី បានបញ្ជាក់ថា ៤ឆ្នាំមកនេះ ចំណាយថវិកាលើវិស័យអប់រំ និងសុខាភិបាល ដែលហៅថាវិស័យសង្គមកិច្ច មានការកើនឡើងខ្លាំង។ ក្នុងឆ្នាំ២០២៦ ក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម និងក្នុងឆ្នាំ២០២៧ទៅមុខ គឺគ្មានការកាត់បន្ថយថវិកាចំណាយសម្រាប់វិស័យទាំងពីរនេះទេ។ ខ្ញុំសុំបញ្ជាក់ម្ដងទៀត ព្រោះធ្លាប់មានការយល់ច្រលំថា រាជរដ្ឋាភិបាលបានកាត់លុយពីវិស័យអប់រំ និងសុខាភិបាល យកទៅឱ្យវិស័យការពារជាតិ។ ជាការពិត ការចរចាថវិកាដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ វិស័យការពារជាតិ ក៏កើនដែលជាតម្រូវការចាំបាច់។
ការបញ្ជាក់ជាថ្មីរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយខុស ដោយបានលើកឡើងថា រាជរដ្ឋាភិបាល នឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យអប់រំ និងវិស័យសុខាភិបាលយកទៅបង្កើនវិស័យការពារជាតិ។ ចំពោះការលើកឡើងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏ធ្លាប់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ កុំឲ្យមានការព្រួយបារម្ភចំពោះករណីនេះផងដែរ៕អត្ថបទ៖ បាន ចក់










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា