ព័ត៌មាន
ក្រសួងព័ត៌មាន ប្រកាសបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈ
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, បានរៀបចំពិធីបើកយុទ្ធនាការឆន្ទៈល្អលើកទី២ ក្រោមប្រធានបទស្តីពី «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ ដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានថ្លែងថា យុទ្ធនាការឆន្ទៈល្អ រៀបចំឡើងក្នុងគោលដៅច្បាស់លាស់ គឺ ធ្វើឱ្យការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារ កាន់តែមាន សណ្តាប់ធ្នាប់ មានវិជ្ជាជីវៈ មានតម្លាភាព និងទទួលខុសត្រូវចំពោះសង្គម ដោយរក្សាតុល្យភាពរវាង ការរីកចម្រើនរបស់វិស័យឯកជន ការរីកចម្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា វិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភេសជ្ជៈបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការបង្កើតការងារ ចំណូលពន្ធ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ការឧបត្ថម្ភព្រឹត្តិការណ៍ និងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់តួនាទីនេះ គឺជាការទទួលស្គាល់ការពិត។ ប៉ុន្តែការទទួលស្គាល់ចំណែកវិជ្ជមានរបស់វិស័យនេះ មិនមានន័យថា យើងត្រូវមើលរំលងផលប៉ះពាល់ដែលអាចកើតមានពីការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ការប្រើប្រាស់ភេសជ្ជៈមានជាតិស្ករលើសកម្រិត ឬការធ្វើទីផ្សារដែលខ្វះការទទួលខុសត្រូវនោះឡើយ។ ក្នុងន័យនេះ រដ្ឋមានកាតព្វកិច្ចពីរដែលត្រូវធ្វើស្របគ្នា៖ ទីមួយ.គាំទ្របរិយាកាសធុរកិច្ច និងការវិនិយោគ និងទីពីរ.ការពារផលប្រយោជន៍សាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា យុទ្ធនាការនេះឆន្ទៈល្អ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និងសហការដោយក្រុមហ៊ុន MSA និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) ។ តាមរយៈយុទ្ធនាការនេះ ក្រសួងព័ត៌មាននឹងជំរុញការផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពីវិធានការ ចាំបាច់នានាដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដោយផ្តោតលើការលើកកម្ពស់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ការបង្កើនការយកចិត្តទុកដាក់ចំពោះខ្លឹមសារ នៃការផ្សព្វផ្សាយ និងការពង្រឹងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការផលិត ចែកចាយ និងផ្សព្វផ្សាយខ្លឹមសារនៃការពាណិជ្ជកម្ម៕ អត្ថបទ៖ ទូច សោភ័ណ













-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា