ព័ត៌មាន
ព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារបានបើកទ្វារបន្ទប់សម្ងាត់ និងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនជាផ្លូវការហើយ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបើកទ្វារបន្ទប់សម្ងាត់ និងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជាផ្លូវការហើយ នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA) ក្រោមការដឹកនាំ និងពិនិត្យផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
កិច្ចដំណើរការការងារនាព្រឹកនេះ មានការអញ្ជើញចូលរួមពិនិត្យ ឃ្លាំមើល និងធ្វើជាសាក្សីផ្ទាល់ពីសំណាក់តំណាងគ្រប់ភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ រួមមាន៖ តំណាងក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU), តំណាងសាកលវិទ្យាល័យនានា, តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.), តំណាងសាធារណជន និងអនុគណៈកម្មការប្រតិបត្តិទាំងអស់។
គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ បន្ទាប់ពីការប្រឡងត្រូវបានបិទបញ្ចប់ គណៈកម្មការនៅតាមមណ្ឌលប្រឡងទាំង៦ បានធ្វើការប្រមូល រាប់ ផ្ទៀងផ្ទាត់ និងវាយត្រាបិទជិត (Seal) លើប្រអប់កញ្ចប់សន្លឹកកិច្ចការទាំងអស់របស់បេក្ខជនទាំង ២០,២៤៩នាក់ រួចដឹកជញ្ជូនតាមរថយន្ត ក្រោមការការពារសន្តិសុខពីកងកម្លាំងសមត្ថកិច្ច និងមានការរួមដំណើរឃ្លាំមើលផ្ទាល់ពីមន្ត្រី ACU យកមកតម្កល់ទុកក្នុងបន្ទប់សម្ងាត់នាសាលាភូមិន្ទរដ្ឋបាល (ERA) ដោយសុវត្ថិភាពបំផុត។
ព្រឹកនេះ មុននឹងឈានដល់ការបើកកែជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមជាមួយតំណាងស្ថាប័នត្រួតពិនិត្យ និងដៃគូសង្កេតការណ៍ទាំងអស់ បានពិនិត្យយ៉ាងហ្មត់ចត់លើភាពត្រឹមត្រូវនៃត្រាបិទជិត (Seal) លើទ្វារបន្ទប់សម្ងាត់ និងលើប្រអប់កញ្ចប់សន្លឹកកិច្ចការទាំងអស់ ដើម្បីធានាថាគ្រប់កញ្ចប់សន្លឹកកិច្ចការរក្សាបាននូវភាពសម្ងាត់ដាច់ខាត មិនមានការបើកចំហ ឬប្រែប្រួលណាមួយឡើយ មុនពេលដំណើរការកែចាប់ផ្តើម៕












-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា