Connect with us

ព័ត៌មាន

ស.ស.យ.ក នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរជាថ្មីនៅថ្ងៃទី ៦-៨ វិច្ឆិកា ខាងមុខ

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរជាថ្មី “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក”។ ពិព័រណ៍ផលិតផលខ្មែរនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិព័រណ៍ផលិតផលខ្មែរជាថ្មី នៅដើមខែវិច្ឆកាខាងមុខនេះ។ ពិព័រណ៍ ផលិតផលខ្មែរ នៅក្នុងឆ្នាំ ២០២៦នេះ មានស្តង់អាជីវកម្មខ្មែរ ចំនួន ២២៣ស្តង់ចូលរួម។ ឯកឧត្តម សុខ សប្បាយ ណា ប្រធានក្រុមការងារប្រតិបត្តិ បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី ២៩ ខែតុលា នេះថា ពិព័រណ៍នេះ គឺរក្សាគោលដៅរួមមួយ គឺគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ លើកស្ទួយគាំទ្រ អ្វីដែលជាផលិតផលក្នុងស្រុក ជា ពិសេសឈានទៅការកាត់បន្ថយការពឹងផ្អែកផលិតផលមកពីខាងក្រៅ និងជាការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹង មាំ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា អ្វីដែលលើសពីការរៀបចំនៅឆ្នាំមុន គឺក្នុងពិព័រណ៍ឆ្នាំនេះ ក៏នឹងមានការរៀបចំ ជាឱកាស ផ្សាភ្ជាប់អាជីវកម្មទៅអាជីវកម្ម B2B ដើម្បអាជីវកម្មនីមួយ អាចចាប់យកឱកាសនេះ ចាប់ដៃគូបន្ថែម ជាមួយអាជីវកម្មផ្សេងទៀត ដែលការពាក់ព័ន្ធគ្នា ជាខ្សែផលិតកម្ម។ចំពោះការត្រៀមចូលរួមក្នុងពិព័រណ៍ខាងមុខនេះ ម្ចាស់អាជីវកម្មនីមួយៗ បង្ហាញនូវស្នាមញញឹម ពេញចិត្ត ដែល សសយក រៀបចំពិព័រណ៍ផលិតផលខ្មែរជាថ្មី។ ពួកគេមើលឃើញពីសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ លើផលិតផល ក្នុងស្រុក ហើយពួកគាត់ក៏មើលឃើញដែរថា នេះជាឱកាសដែលម្ចាស់អាជីវកម្មនីមួយៗ ត្រូវបង្កើនសមត្ថភាពផលិត បង្កើនគុណភាព និងភ្ជាប់ជាមួយតម្លៃសមរម្យមួយ។

ពិព័រណ៍នេះពេលខាងមុខនេះ នឹងមានការរៀបចំជាតំបន់ម្ហូបអាហារ ចម្រុះជាម្ហូបអាហារខ្មែរ មានការចូលរួមពីអ្នក ភូមិរង់ចាំក្នុងការលក់ផលិតផលមួយចំនួន មានស្តង់បង្ហាញពីជំនាញដូនតា ពីតម្បាញ ចម្លាក់ មានវេទិកាពិភាក្សា ពាក់ព័ន្ធនឹងអាជិវកម្ម មានទីតាំងបង្ហាញរូបភាពពីស្មារតីសាមគ្គីភាពជាតិ និងមានការចូលរួមពីតារាចម្រៀង និង កន្លែងសម្រាប់កុមារកម្សាន្តផងដែរ។អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia