ព័ត៌មាន
សម្តេចធិបតី ប្រាប់ពលរដ្ឋថា រាជរដ្ឋាភិបាលមានប្លង់រឹងហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ផ្ញើសារចេញពីខេត្តបាត់ដំបង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់បងប្អូនជនរួមជាតិថា រាជរដ្ឋាភិបាលមានប្លង់រឹកហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយ ថៃ ដោយរាជរដ្ឋាភិបាលនឹងធ្វើការដោះស្រាយបញ្ហានេះ ដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកណាថាយើងកំសាកក៏ថាទៅ តែយើងអាណិតជីវិតកងទ័ព និងប្រជាពលរដ្ឋដូច្នេះហើយបានជារាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសផ្លូវការទូត និងច្បាប់អន្តរជាតិ ដោយសារជីវិតកងទ័ព និងប្រជាពលរដ្ឋមានតម្លៃខ្លាំងណាស់ បើយើងច្បាំងគ្នាវានឹងធ្វើឲ្យបាត់បង់ជីវិតច្រើន រួមទាំងខូចខាតដល់សេដ្ឋកិច្ចជាតិផងដែរ។
ទាក់ទងនឹងការឈ្លានពានរបស់ភាគីថៃនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏លើកឡើងថា រាជរដ្ឋាភិ បាលសុខចិត្តឲ្យគេថាយើងកំសាក មិនហ៊ានវាយថៃ ដើម្បីជ្រើសយកការចរចា និងធ្វើការដោះស្រាយតាម ផ្លូវការទូត និងច្បាប់អន្តរជាតិ ដែលការណ៍នេះអាចជួយការពារជីវិតប្រជាជន កងទ័ព បើទោះបីការដោះស្រាយនេះត្រូវប្រើពេលវេលាយ៉ាងណាក៏ដោយនោះ។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា«អ្នកណាថាយើងកំសាក ក៏កំសាក តែយើងមិនមែននោះទេ យើងដោះស្រាយការប្រឈមផ្ទាល់ មិនបានរត់ទេ ប៉ុន្តែយើងយកសមរភូមិការទូត សមរភូមិផ្លូវច្បាប់ដោះស្រាយសិន ពីព្រោះជីវិតប្រជាពលរដ្ឋនិងកងទ័ពថ្លៃ ហើយវីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថយើង បានចេញច្បាំងផ្ទាល់ និងការពារទឹកដីហើយ តែយើងរកវិធីដោះស្រាយដែលមិនចាំបាច់ ពីព្រោះសង្រ្គាម មិនបានប៉ះពាល់តែកងទ័ពនោះទេ វាប៉ះពាល់ទាំងសេដ្ឋកិច្ច។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបង្ហាញការសោកស្តាយ និងអាណិតអាសូរចំ ពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ដែលបានរងគ្រោះផ្ទួនៗ ដោយទីមួយបញ្ហាបិទព្រំដែន និងរងគ្រោះដោយសារថៃឈ្លានពាន និងមួយវិញទៀតរងគ្រោះដោយសារទឹកជំនន់។ យ៉ាងណាក៏ដោយសម្តេចបានថ្លែងកោតសរសើរចំពោះភាពរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលបានឆ្លងកាត់សង្រ្គាម គ្រាប់ផ្លោងនិងទឹកជំនន់ក្តី ប៉ុន្តែស្មារតីរឹងមាំរបស់បងប្អូនគ្រប់អាយុកាលនៃការលំបាកដែលយើងបានប្រឈម៕អត្ថបទបាន ចក់

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤