ព័ត៌មាន
PATA ផ្តោតលើទីផ្សារទេសចរណ៍រុស្ស៊ី ក្នុងជុំចុងក្រោយនៃយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក
នៅក្នុងដំណើរអនុវត្តយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក នៅជុំចុងក្រោយនេះ សមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា នឹងអញ្ជើញទីភ្នាក់ងារទេសចរណ៍ និងអ្នកធ្វើទីផ្សារទេសចរណ៍ធំៗនៅប្រទេសរុស្ស៊ី មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលទេសចរណ៍កម្ពុជា ស្វែងរកដៃគូសហការ រៀបចំកញ្ចប់ទេសចរណ៍ នាំភ្ញៀវទេសចររុស្ស៊ី មកទស្សនាកម្ពុជា។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែវិច្ឆិកា នេះថា នេះជាលើកទី៦ ដែលសមាគម PATA និងសមាគមទេសចរណ៍នានាទៀតនៅកម្ពុជា ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ រៀបចំយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ដោយមានការអញ្ជើញ ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអ្នកធ្វើទីផ្សារចំនួន ៦ក្រុមហ៊ុន នៅតាមទីក្រុងផ្សេងៗនៅប្រទេសរុស្ស៊ី មកបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា និងស្វែងរកដៃគូសហការ ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ នឹងត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍CTM 2027 ដែលនឹងមានក្រុមហ៊ុនទេសចរណ៍រុស្ស៊ីជាង១២០ក្រុមហ៊ុនអញ្ជើញចូលរួម ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរ និងជំរុញកំណើនទេសចររុស្ស៊ីមកទស្សនាកម្ពុជា។
លោក បណ្ឌិត ធួន ស៊ីណាន បានបន្តថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកឆ្នាំ២០២៦ចំនួន៦លើកនេះ សមាគមPATA បានអញ្ជើញទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អ្នកធ្វើទីផ្សារទេសចរណ៍ និងអ្នកផលិតមាតិការ ចំនួនសរុបប្រមាណជាង១៤០ក្រុមហ៊ុន មកពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបូរី មីយ៉ាន់ម៉ា ហ្វីលីពីន ចិន ឥណ្ឌា រុស្ស៊ី និងនេប៉ាល់ ជាដើម មកបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា នៅខេត្តសៀមរាប រាជធានីភ្នំពេញ កែប កំពត និងខេត្តព្រះសីហនុ កោះរ៉ុងជាដើម និងការស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ និងជំរុញនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។
តាមរយៈការអនុវត្តយុទ្ធនាការនេះ សមាគមPATA ប្រចាំនៅកម្ពុជា រំពឹងថា នៅក្នុងឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់ខាងមុខទៀត ក្រុមហ៊ុនទេសចរណ៍តាមប្រទេសនានានោះ នឹងមានការនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន។
សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដែលធ្វើឡើង នៅជុំទី៦នេះ គឺជាជុំចុងក្រោយ នៅក្នុងឆ្នាំ២០២៦នេះ ហើយនៅឆ្នាំ២០២៧ សមាគមPATA ប្រចាំនៅកម្ពុជា នឹងបន្តរៀបចំចំនួន៣ជុំ ដោយក្នុងមួយជុំៗ នឹងអញ្ជើញក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ទេសចរណ៍ឲ្យបានលើសពី១០០ក្រុមហ៊ុន មកពីជុំវិញពិភពលោក ដើម្បីពង្រីកវិសាលភាពការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក៕ អត្ថបទ៖ ស៊ុម សុខជា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី