ព័ត៌មាន
សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីអភិសេក រូបបដិមា ព្រះគោ ព្រះកែវ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលោកជំទាវ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ លោកជំទាវ នេត្រ ភូមរី លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន លោកអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន មហាសទ្ធានុរ័ក្ខសិរី បណ្ឌិត ប៊ុន ហៀង និង អមរានុរ័ក្ខសិរី កៅ រីណៈ ឧកញ៉ា អ៊ឹង មុយ គៀង លោកជំទាវ មាស ផល្លីន ហេង ស៊ីនឿន លោកជំទាវ ជា ណែត ស៊ី ហ៊ូហ៊ុយ រួមជាមួយ ភរិយាថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការសួរសុខទុក្ខ និងការជូនពរដោយសេចក្តីស្រឡាញ់ និងការគោរពេជូនពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ខ។
សម្តេចក៏បានលើកឡើងអំពីប្រវត្តិរបស់ បដិមាព្រះគោព្រះកែវ ដែលបានរៀបចំសម្ពោធនាពេលនេះ នឹងក្លាយជាឱកាសមួយសម្រាប់យើងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងវប្បធម៌ ជំនឿ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ ព្រោះថា ព្រះគោ ព្រះកែវ មានវត្តមាននៅក្នុងរឿងព្រេង និងទំនៀមទម្លាប់មួយចំនួនរបស់ខ្មែរ ព្រមទាំងមានទំនាក់ទំនងជាមួយមរតកសិល្បៈ និងជំនឿដែលបានបន្តឆ្លងកាត់ជាច្រើនជំនាន់។ ការសិក្សាអំពីរូបសំណាក និងនិមិត្តរូបបែបនេះ ជួយឱ្យយើងយល់ដឹងអំពីរបៀបដែលបុព្វបុរសយើងបានបង្កើត សម្របសម្រួល និងបន្តតម្លៃវប្បធម៌របស់ខ្លួន។ ចំណែកឯសមិទ្ធិផលថ្ងៃនេះ គឺជាការចូលរួមលើកតម្លៃផ្នែកសិល្បៈ តម្លៃផ្នែកវប្បធម៌ និងតម្លៃផ្នែកសង្គម ដោយអាចបម្រើជាចំណុចសម្រាប់ការអប់រំ ការសិក្សា ស្រាវជ្រាវ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិក្នុងសហគមន៍ ពិសេស សម្រាប់យុវជនជំនាន់ក្រោយ។ ម៉្យាងទៀត នឹងបានចូលរូមចំណែកអភិរក្ស និងលើកស្ទួយវប្បធមខ្មែរ បង្កើនសក្តានុពលទេសចរណ៍ លើកកម្ពស់សោភ័ណភាពទីរួមខេត្តឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីការកសាងរូបសំណាកនេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ ការកសាងរូបសំណាកនេះត្រូវបានជំនួសរូប ព្រះវិស្ណុគង់លើគ្រុឌ ត្រូវបានយាងត្រលប់ទៅតំកម្កល់ទុកនៅក្នុងខេត្តសៀមរាប៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»