ព័ត៌មាន
កម្ពុជាប្រារព្ធទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស”
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការដៃគូនានា ប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស” ហើយបន្តអប់រំផ្សព្វផ្សាយ ពីគុណប្រយោជន៍អាហារូបត្ថម្ភ និងផលវិបាកនៃកង្វះអាហារូបត្ថម្ភ ។
ក្នុងឱកាសប្រារព្ធទិវាអាហារូបត្ថម្ភ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបរិវត្តកម្មប្រព័ន្ធស្បៀង ដោយបានអនុវត្តប្រកបដោយផ្លែផ្កា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ព្រោះការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រី និងកុមារ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ពីព្រោះកុមារជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ តាំងពីពេលពពោះ ពេលឃើញពន្លឺថ្ងៃ និងពេលធំធាត់ រហូតបានរៀនសូត្រ ។
ឯកឧត្តមបណ្ឌិតសភារច្យ បានបន្ថែមថា ការលើកកម្ពស់ចំណេះដឹង និងអប់រំកុមារក្នុងវ័យសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភ ឲ្យពួកគេបរិភោគឲ្យបានត្រឹមត្រូវ មានគុណភាព មានសុវត្ថិភាព មានតុល្យភាព និងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន ប្រៃពេក ផ្អែមពេក ជាពិសេសអាហារសម្រន់ ដែលមិនមានគុណភាព ឬអាហារកែច្នៃមិនមានអនាម័យ ហើយងាកមកបរិភោគអាហារចម្រុះ មានត្រី សាច់ គ្រប់សណ្ដែកជាដើម ព្រោះជួយដល់សុខភាពរបស់ពួកគេ ទាំងរូបរាយកាយ សតិបញ្ញា និងប្រព័ន្ធបន្តពូជទៀតផង ។
តំណាងអង្គការសហប្រជាជាតិនៃកម្មវិធីស្បៀងអាហារ (WFP) និងអង្គការហេឡែន ខេលល័រ បានឲ្យដឹងថា បច្ចុប្បន្ននេះពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើន ពីគុណប្រយោជន៍នៃអាហារូបម្ថ ដោយស្ដែងតាមរយៈចេះសួរនាំនូវប្រភពអាហារ ខណៈពលរដ្ឋមួយចំនួន ក៏បានផលិតអាហារូបត្ថម្ភដោយខ្លួនឯង ដូចជាការដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពជាដើម ។
តំណាងអង្គការទាំងនោះ បានអះអាងថា មួយវិញទៀត ចំពោះកិច្ចកិច្ចការងារអាហារូបត្ថម្ភនេះ ឃើញថារាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗ ជាពិសេសការសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការដៃគូនានា ពាក់ព័ន្ធនឹងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ៕ អត្ថបទ បាន សុខរិទ្ធិ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ