Connect with us

ព័ត៌មាន

យុទ្ធនាការជំរឿនមន្ត្រីសុខាភិបាលក្នុងខេត្តកំពត និងខេត្តកែប បញ្ចប់ការធ្វើជីវមាត្រដោយជោគជ័យ

ខេត្តកែប៖ យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន (ថ្នាក់ក្រោមជាតិ) ក្នុងភូមិភាគនិរតី សម្រាប់ភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ យុទ្ធនាការនេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

គណៈកម្មការជំរឿន សម្រេចបានលទ្ធផលនៅខេត្តទាំងពីររួមមាន៖ (១)ខេត្តកំពត ក្រុមការងារបានចុះអនុវត្តផ្ទាល់កាលពីថ្ងៃទី២១-២៣ ខែតុលា និងបានបិទបញ្ចប់ដោយជោគជ័យ នៅតាមការិយាល័យស្រុកប្រតិបត្តិ (OD) ចំនួន៤ ដែលរួមមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព សរុបចំនួន ៧១អង្គភាព និង (២)ខេត្តកែប ក្រុមការងារក៏បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរួចរាល់ផងដែរ កាលពីថ្ងៃទី៣០ ខែតុលា នៅតាមបណ្តាអង្គភាពសុខាភិបាលថ្នាក់មូលដ្ឋាន រួមមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សរុបចំនួន ៦អង្គភាព។

ការសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័សនេះ គឺធ្វើឡើងតាមរយៈវិធីសាស្ត្របច្ចេកទេសថ្មី ដោយធ្វើបច្ចុប្បន្នភាពទិន្នន័យតាមរចនាសម្ព័ន្ធជាមុន រួចទើបចុះផ្ទៀងផ្ទាត់ជីវមាត្រជាក់ស្តែងតាមគោលដៅ ស្របតាមសារាចរលេខ១០ សរ របស់រាជរដ្ឋាភិបាល។ គណៈកម្មការជំរឿន ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ក្នុងខេត្តកំពត និងកែប ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យយុទ្ធនាការនេះ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia